Connect with us

ព័ត៌មានអន្ដរជាតិ

Omicron កំពុងអុកឡុក អង់គ្លេស មួយថ្ងៃកើនឡើងករណីឆ្លង ៥០ ភាគរយ

បានផុស

នៅ

អាជ្ញាធរសុខាភិបាលអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីឆ្លងវីរុសបំប្លែងខ្លួន Omicron ចំនួន ៨៦ បន្ថែមទៀតត្រូវបានរាយការណ៍នៅ ក្នុងចក្រភពអង់គ្លេស ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ២៤៦ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឲ្យដឹងថា ចំនួនឆ្លង Omicron ដែលរកឃើញកាលពីថ្ងៃអាទិត្យគឺកើនឡើងជាង ៥០ ភាគរយ បើធៀបនឹងចំនួនសរុបចំនួន ១៦០ ករណីកាលពីថ្ងៃសៅ រ៍ ។

ទិន្នន័យចុងក្រោយបំផុតនេះបានកើតឡើង នៅ ពេលដែលរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បាននិយាយថា រាល់ការមកដល់របស់អ្នកដំណើរអន្តរជាតិទៅ កាន់ចក្រភពអង់គ្លេស រួមទាំងកុមារដែលមានអាយុលើសពី ១២ ឆ្នាំនឹងត្រូវធ្វើតេស្ត មុនពេលចេញដំណើរ ចាប់ពីថ្ងៃអង្គារ ហើយពួក​គេ​ត្រូវ​តែ​ធ្វើតេស្ត ​៤៨ ​ម៉ោង ​មុន​ពេល​ចេញ​ដំណើរ ។

លើសពីនេះទៀត ចាប់ពីថ្ងៃចន្ទ ទី ៦ ខែធ្នូនេះ ប្រទេសនីហ្សេរីយ៉ា នឹងស្ថិតក្នុងបញ្ជីក្រហមនៃការធ្វើដំណើរ ហើយប្រទេសនេះនឹងចូលរួមជាមួយប្រទេសអាហ្វ្រិកខាងត្បូងមួយចំនួនទៀតដែលត្រូវបានដាក់នៅ ក្នុងបញ្ជី បន្ទាប់ពីវីរុស Omicron ត្រូវបានរកឃើញដំបូងកាលពីចុងខែមុន ។

គួរបញ្ជាក់ថា ច្រើនជាង ៨៨ ភាគរយនៃមនុស្សដែលមានអាយុ ១២ ឆ្នាំឡើងទៅ ក្នុងប្រទេសអង់គ្លេសបានចាក់វ៉ាក់សាំងដូសដំបូង ហើយជិត ៨១ ភាគរយបានចាក់ពេញ ២ ដូស ខណៈច្រើនជាង ៣៥ ភាគរយបានទទួលការចាក់ដូសជំរុញ ឬដូសទី ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ្នកវិទ្យាសាស្ត្រ អង់គ្លេស ប្រាប់របៀបតេស្តរក Omicron ឯលទ្ធផលមិន ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម