ព័ត៌មានអន្ដរជាតិ
មកមើលវីដេអូ និងរូបភាពរន្ធត់ពីការផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី
មនុស្សចំនួន១៤នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសរលាក បន្ទាប់ពីការផ្ទុះភ្នំភ្លើង Semeru នៅលើកោះ ជ្វា របស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យទី០៥ខែធ្នូ។

ការផ្ទុះនេះ បានជំរុញឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញ និងបង្ខំឲ្យរាប់រយគ្រួសារ ចូលទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈអ្នកខ្លះនៅបន្តបាត់ខ្លួន។
ភូមិចំនួន១១នៃស្រុក Lumajang ក្នុងខេត្តជ្វាខាងកើត ត្រូវបានស្រោចស្រពដោយផេះភ្នំភ្លើង ដែលគ្របដណ្ដប់ផ្ទះសម្បែង យានជំនិះ និងហ្វូងសត្វពាហនៈ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ លោក Abdul Muhari បាននិយាយថា មនុស្សចំនួន៥៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលភាគច្រើនមានរបួសរលាក។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joko Widodo បានបញ្ជាឲ្យមានការឆ្លើយតបជាបន្ទាន់ ដើម្បីស្វែងរកជនរងគ្រោះ និងព្យាបាលអ្នករបួស បន្ទាប់ពីទំហំនៃគ្រោះមហន្តរាយនេះ ត្រូវបានលាតត្រដាងយ៉ាងច្បាស់។

លំហូរនៃឧស្ម័នក្តៅ និងកម្អែភ្នំភ្លើង បានធ្វើដំណើររហូតដល់ទៅ ៦.៨ ម៉ាយល៍ ទៅកាន់ទន្លេក្បែរនោះយ៉ាងហោចណាស់ពីរដងកាលពីថ្ងៃសៅរ៍ និង៣ដងនៅថ្ងៃនេះ។ នេះបើយោងតាមភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី។
អាជ្ញាធរបានព្រមានមនុស្សរាប់ពាន់នាក់ដែលភៀសខ្លួនចេញពីការផ្ទុះភ្នំភ្លើង មិនឲ្យវិលត្រឡប់មកវិញទោះបច្ចុប្បន្ន ភ្នំភ្លើងហាក់ស្ងប់ស្ងាត់ក៏ដោយ៕

















សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍