Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសបញ្ចេញវីដេអូដំបូងនៃវ៉ាក់សាំងដែលត្រៀមចាក់ឲ្យប្រជាជន ឃើញហើយរំភើបជំនួស

បានផុស

នៅ

វ៉ាក់សាំងការពារជំងឺកូវីដ១៩ត្រូវបានទទួលដោយមណ្ឌលសុខភាពនានានៅទូទាំងប្រទេសខណៈ NHS ជឿជាក់ថានឹងរៀបចំកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេសនៅសប្តាហ៍នេះ។

រូបថតបានបង្ហាញពីអ្នកបច្ចេកទេសឱសថស្ថានដែលពាក់ម៉ាស់នៅមន្ទីរពេទ្យ Croydon University ក្នុងទីក្រុង Croydon កំពុងលើកដាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេត្រូវជម្នះឧបសគ្គខាងដឹកជញ្ជូនដ៏ស្មុគស្មាញនិងលំបាកនៅពេលទទួលបានវ៉ាក់សាំង។ វ៉ាក់សាំងនេះចាំបាច់ត្រូវរក្សាទុកក្នុងសីតុណ្ហភាព –៧០ អង្សាសេមុនពេលរលាយហើយអាចលើកចុះឡើងបានតែ៤ដងប៉ុណ្ណោះមុនពេលប្រើ។

ជាមួយនឹង៣៥៧លានដូសដែលរដ្ឋាភិបាលបានបញ្ជាទិញនិង៨០០,០០០ដូសដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុន Pfizer វាត្រូវបានគេសង្ឃឹមថា វ៉ាក់សាំង១០លានដូសនឹងមាននៅទីនេះត្រឹមដំណាច់ឆ្នាំនេះហើយអាចនាំមកនូវទីបញ្ចប់យ៉ាងឆាប់រហ័សចំពោះជំងឺរាតត្បាត។

ការចែកចាយវ៉ាក់សាំងត្រូវបានធ្វើឡើងដោយភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសនិង NHS ក្នុងប្រទេសអង់គ្លេស ស្កុតឡែន វេលស៍និងអៀឡង់ខាងជើងតាមរយៈប្រព័ន្ធដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់កម្មវិធីចាក់ថ្នាំបង្ការជាតិ។

វាកើតឡើងស្របពេលដែលប្រធាននិយតករឱសថចក្រភពអង់គ្លេសនិយាយថា គ្មានអ្វីត្រូវសង្ស័យទេអំពីសុវត្ថិភាពរបស់វ៉ាក់សាំងកូវីដបន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់ដែលអនុញ្ញាតឲ្យប្រើវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ជាបន្ទាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស

ចុចអាន៖ អង់គ្លេស ហ៊ានផ្តល់សំណងខ្ទង់សែនដុល្លារបើអ្នកចាក់វ៉ាក់សាំងហើយ រងផលប៉ះពាល់ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម