ព័ត៌មានអន្ដរជាតិ
ចិន កំពុងក្លាយជា គូប្រជែងមានកម្លាំងស្មើអាមេរិក ហើយផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់ ត្រឹមឆ្នាំ២០៣០
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានកាលពីថ្ងៃសៅរ៍ថា យោធារបស់ប្រទេសចិន កំពុងក្លាយទៅជា “គូប្រកួតប្រជែងមានកម្លាំងស្មើ” ជាមួយកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក ខណៈប្រទេសនេះ ឈានទៅរកការផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់ក្នុងល្បឿនដ៏លឿន នៅត្រឹមចុងទសវត្សរ៍នេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បាននិយាយសម្រាលស្ថានការណ៍អំពីលទ្ធភាពនៃសង្រ្គាមត្រជាក់ថ្មីផងដែរ ហើយបានសង្កត់ធ្ងន់លើផ្នែកការទូត និងការកំញើញ ថាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយនឹងមហាអំណាចសេដ្ឋកិច្ចដែលកំពុងបង្កើនកម្លាំង។
ថ្លែងនៅឯវេទិកាការពារជាតិ Reagan ក្នុងរដ្ឋកាលីហ្វ័រញ៉ា, ប្រធានមន្ទីរបញ្ចកោណរូបនេះបាននិយាយដោយសំដៅលើយោធាចិនថា “យើងបានមើលឃើញរយៈពេលពីរទសវត្សរ៍ នៃការធ្វើទំនើបកម្ម ដោយកងទ័ពរំដោះប្រជាជន។ ហើយយោធាចិនកំពុងឈានទៅមុខ ដើម្បីក្លាយជាដៃគូប្រកួតប្រជែងដែលមានកម្លាំងស្មើសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី ហើយនៅទីបំផុតគឺនៅជុំវិញពិភពលោក”។
បន្ថែមពីលើការកសាងឃ្លាំងអាវុធនុយក្លេអ៊ែរ លោក Austin បាននិយាយថា ប្រទេសចិនក៏កំពុងធ្វើឲ្យមានភាពជឿនលឿនយ៉ាងឆាប់រហ័សនៅក្នុងលំហអាកាស និងអ៊ីនធើណិតផងដែរ។
លោក Austin បន្តថា “ឥឡូវនេះ យើងតែងតែវាយតម្លៃ មិនត្រឹមតែសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏លើចេតនា និងសកម្មភាពផងដែរ។ ហើយមេដឹកនាំគណបក្សកុម្មុយនិស្តចិន បានបញ្ចេញសំឡេងកាន់តែខ្លាំងឡើងអំពីការមិនពេញចិត្តរបស់ពួកគេ ចំពោះបទបញ្ជាដែលកំពុងមាន និងអំពីគោលបំណងរបស់ពួកគេ ក្នុងការបណ្តេញអាមេរិកចេញពីតួនាទីដឹកនាំសកល”។
ស្របពេលជាមួយគ្នានោះដែរ លោក Austin បានចោទប្រកាន់ទីក្រុងប៉េកាំងថា កំពុងប្រើប្រាស់បច្ចេកវិទ្យាខុស ដើម្បីជំរុញរបៀបវារៈនៃការគាបសង្កត់របស់ខ្លួននៅក្នុងប្រទេស និងនាំចេញឧបករណ៍លទ្ធិប្រជាធិបតេយ្យទៅបរទេស។
អ្នកជំនាញការពារជាតិជាសាកលបានសម្តែងការព្រួយបារម្ភ ចំពោះការពង្រីកយោធារបស់ចិន និងរុស្ស៊ីក្នុងអត្រាមួយដែលគេមិនធ្លាប់ឃើញ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២មក ដែលជំរុញឲ្យអ្នកខ្លះសន្មត់ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៃសង្រ្គាមត្រជាក់ថ្មីមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?