ព័ត៌មានអន្ដរជាតិ
មេ WHO ថ្កោលទោសប្រទេសនានារឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិក ដោយសារ Omicron (មានវីដេអូ)
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom កាលពីថ្ងៃអាទិត្យបានថ្កោលទោសប្រទេសនានាដែលបានដាក់ការរឹតត្បិតការធ្វើដំណើរលើអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូងដោយសារតែការលេចចេញនូវវីរុសកូវីដបំប្លែងខ្លួន Omicron ។
លោក Tedros បាននិយាយថា ចាប់តាំងពីអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងកំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួននេះ បច្ចុប្បន្នវាត្រូវបានគេរកឃើញនៅ ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ។
ទន្ទឹមនោះរបាយការណ៍ចុងក្រោយបង្ហាញថា Omicron មានវត្តមានរួចទៅ ហើយនៅ ក្នុងទ្វីបអឺរ៉ុប មុនពេលការហាមឃាត់ការធ្វើដំណើរត្រូវបានប្រកាស ។
ស្របពេលជាមួយគ្នានេះ លោក Tedros បានសរសេរនៅ លើបណ្ដាញ Twitter ថា “វានៅ តែជាការខកចិត្តដែលប្រទេសមួយចំនួនបន្តបិទជើងហោះហើរត្រង់ពីភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ដោយសារវីរុស Omicron” ។
លោកបាននិយាយថា “វាក៏គួរឲ្យសោកស្តាយផងដែរ ដែលប្រទេសមួយចំនួនមិនទទួលយកការធ្វើតេស្តអវិជ្ជមានពីប្រទេសដើម ហើយជំនួសមកវិញតម្រូវឲ្យមានការធ្វើតេស្តពីប្រទេសទី ៣ ទៅ វិញ” ។
គួរបញ្ជាក់ថា ប្រទេសដែលដាក់ការរឹតត្បិតលើការធ្វើដំណើរខ្លាំងជាងគេ រួមមានសហរដ្ឋអាមេរិក ដែលបានរារាំងអ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង បុតស្វាណា ស៊ីមបាវ៉េ ណាមីប៊ី ឡេសូតូ អេស្វាទីនី ម៉ូសំប៊ិក និងម៉ាឡាវី ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ២ ហើយរកឃើញវីរុសបំប្លែងខ្លួន Omicron
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់