Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ទើបអះអាង Omicron មិនអាចចូលបាន ពេលនេះលោក ប្រាយុទ្ធ និយាយបែបណាវិញ

បានផុស

នៅ

កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បានលើកឡើងថា ក្រសួងសុខាភិបាលសាធារណៈកំពុងតាមដានភ្ញៀវទេសចរទាំងអស់ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn

កាលនោះ លោកអះអាង មិនមានអ្វីត្រូវព្រួយអំពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Omicron ទេ ព្រោះគ្មាននរណាម្នាក់នៅក្នុងប្រទេសថៃ បានធ្វើតេស្តវិជ្ជមានចំពោះមេរោគនេះឡើយ ។

លោកក៏បានណែនាំផងដែរ កុំឲ្យប្រជាជន បារម្ភអំពីអ្នកដំណើរមកពីប្រទេសអាហ្វ្រិកទាំង ៨ ដែលមានហានិភ័យខ្ពស់ ព្រោះវាស្ថិតនៅ ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ការិយាល័យអន្តោប្រវេសន៍។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ​ ចាន់អូចា

ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែម្សិលមិញនេះ ករណី Omicron ទី១​នៅក្នុង​ប្រទេស​ថៃ​ ត្រូវ​បាន​ប្រកាសរក​ឃើញ​លើ​ជនជាតិ​អាមេរិក​ម្នាក់ ​ដែល​ធ្វើដំណើរមក​ពី​ប្រទេស​អេស្ប៉ាញ​កាលពីថ្ងៃ​ទី៣០ខែ​វិច្ឆិកា។

ស្របពេលជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានជំរុញឲ្យប្រជាជនកុំមានការភ័យស្លន់ស្លោ ចំពោះការរកឃើញករណីដំបូងនេះ ដោយនិយាយថា លោកមានទំនុកចិត្តថា អាជ្ញាធរសុខាភិបាលនឹងអាចទប់ស្កាត់ការរីករាលដាលរបស់មេរោគនេះបាន។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា លោកនាយករដ្ឋមន្ត្រី បានណែនាំប្រជាជនឲ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែកុំភិតភ័យ។ លោក​នាយក​រដ្ឋ​មន្ត្រី​ប្រាកដ​ថា ការ​រីក​រាល​ដាល​នៃ​មេរោគ​ឆ្លងខ្លាំង​នេះ ​អាច​គ្រប់​គ្រង​បាន​ដោយ​សារ​វិធានការ​បង្ការ​ដ៏​តឹង​រ៉ឹង​ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល។

លោក ប្រាយុទ្ធ ក៏កំពុងជំរុញប្រជាជនឲ្យទៅចាក់វ៉ាក់សាំងកូវីដ និងអ្នកចាក់បានពេញលេញហើយ ត្រូវទៅចាក់ដូសជំរុញផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ប្រុងប្រយ័ត្ន! ករណី Omicron ទី១របស់ថៃ គឺជាអ្នកដំណើរមកពី អឺរ៉ុប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៨ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម