Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសធ្វើពហិការការទូត មិនចូលរួម អូឡាំពិករដូវរងានៅ ប៉េកាំង (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៧ខែធ្នូ បានប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំង។

ថ្វីបើអត្តពលិកអាមេរិកនឹងនៅតែចូលរួមក៏ដោយ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងមិនបញ្ជូនតំណាងផ្លូវការណាមួយទៅព្រឹត្តិការណ៍កីឡានោះទេ ដោយសារតែចោទប្រកាន់អំពីបញ្ហាប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកំពុងបន្តរបស់ចិននៅក្នុងតំបន់ ស៊ីនជាំង ព្រមទាំងការរំលោភសិទ្ធិមនុស្សផ្សេងទៀត។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki។

លោកស្រី Psaki បាន​និយាយបែបនេះ ដោយ​សំដៅ​ទៅ​លើសេចក្តី​រាយការណ៍ អំពីទង្វើរបស់ចិន លើ​ជន​មូស្លីម អ៊ុយហ្គ័រ នៅ​ក្នុង​ទឹកដី​ភាគពាយ័ព្យ​នោះ ដែល​ត្រូវ​បាន​ប្រកាស​ថា​ជា​អំពើ​ប្រល័យពូជសាសន៍​ទាំង​ដោយ​លោក Biden និង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Donald Trump។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Psaki អះអាងថា “ក្រុមអត្តពលិកអាមេរិក មានការគាំទ្រយ៉ាងពេញទំហឹងពីយើង។ យើងនឹងនៅពីក្រោយពួកគេ១០០ភាគរយ នៅពេលយើងលើកទឹកចិត្តពួកគេពីផ្ទះ។ យើងនឹងមិនរួមចំណែកដល់ភាពហ៊ឹកហ៊ាក់នៃព្រឹត្តិការណ៍នេះទេ”។

តំណាងការទូត ឬមន្ត្រីសហរដ្ឋអាមេរិក នឹងចាត់ទុកព្រឹត្តិការណ៍ទាំងនេះ ថាជាអាជីវកម្មដូចធម្មតានៅចំពោះមុខការរំលោភសិទ្ធិមនុស្សរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងអំពើឃោរឃៅនៅក្នុងតំបន់ស៊ីនជាំង ហើយយើងមិនអាចធ្វើដូច្នេះបានឡើយ។ យើង​នឹង​បន្ត​ចាត់​វិធាន​ការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន ​និង​ក្រៅ​ប្រទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖ ចិន កំពុងក្លាយជា គូប្រជែងមានកម្លាំងស្មើអាមេរិក ហើយផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់ ត្រឹមឆ្នាំ២០៣០

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៩ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ២១ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២៧ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម