ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ ទម្លាយមូលហេតុធ្វើឲ្យ Omicron ឆ្លងបានយ៉ាងងាយ
អស់រយៈពេលជាង៣ខែមកហើយ ដែលវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) បានរាតត្បាតពិភពលោក ហើយគិតមកទល់ពេលនេះប្រទេសជិតជាច្រើនជុំវិញពិភព រួមទាំងកម្ពុជាផង បានបញ្ជាក់ករណីវិជ្ជមាននៃវីរុសបំប្លែងខ្លួនថ្មីនេះ។
កាលពីថ្ងៃទី ០៦ ខែធ្នូ កន្លងទៅ អ្នកវិទ្យាសាស្ត្រមកពី សហរដ្ឋអាមេរិក បានបញ្ចេញរបកគំហើញរបស់ខ្លួនជាសាធារណៈពាក់ព័ន្ធនឹង វីរុសបំប្លែងខ្លួន អូមីក្រុង ។ ពួកគេអះអាងថា អូមីក្រុង អាចរីករាលដាលបានយ៉ាងងាយ និងរហ័សជាងវីរុសបំប្លែងខ្លួនផ្សេងទៀត ព្រោះហ្សែនមួយចំនួនរបស់វាស្រដៀងនឹងមេរោគជំងឺផ្តាសាយធម្មតា ខណៈកុមារប្រឈមហានិភ័យខ្លាំងផងដែរ ក្រៅពីមនុស្សវ័យចំណាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ។
ការសិក្សាមួយដែលដឹកនាំដោយក្រុមហ៊ុនវិភាគទិន្នន័យ Nference ដែលមានមូលដ្ឋាននៅទីក្រុង Cambridge រដ្ឋ ម៉ាសាឈូសេត (Massachusetts) បង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មានហ្សែនចម្រុះដែលដូចទៅនឹងវីរុសនៃជំងឺច្រើនប្រភេទ ក្នុងនោះក៏មានវីរុសដែលបង្កជាជំងឺផ្តាសាយផងដែរ។ ដោយសារមានហ្សែនចម្រុះបែបនេះហើយ ទើបវាអាចគេចពីការការពារនៃប្រព័ន្ធភាពស៊ាំរបស់មនុស្សបានយ៉ាងងាយ និងបង្កជាជំងឺយ៉ាងរហ័ស។

លោក Venky Soundararajan ជាអ្នកដឹកនាំការសិក្សាខាងលើ បានសរសេរនៅលើគេហទំព័រ OSF Preprints ថា វីរុសបំប្លែងខ្លួន អូមីក្រុង មានហ្សែនច្រើនប្រភេទពាក់ព័ន្ធនឹងជំងឺច្រើនមុខ ដូច្នេះវីរុសបំប្លែងខ្លួននេះឆ្លងងាយបំផុត ប៉ុន្តែវាបង្កជាជំងឺស្រាល ឬជួនកាលសឹងតែគ្មានរោគសញ្ញាអ្វីនោះទេ។
ទោះបីករណីធ្ងន់ធ្ងរ មិនបានរកឃើញច្រើនយ៉ាងណាក្ដី ក៏អ្នកវិទ្យាសាស្ត្រនៅតែព្រមានឱ្យបន្ថែមការប្រុងប្រយ័ត្ន ត្បិតកន្លងមក ករណីស្លាប់ដោយសារ អូមីក្រុង បានកើតមានរួចហើយ។
ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង បានព្រមានដែរថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចបង្កហានិភ័យខ្លាំងចំពោះកុមារតូចៗ មនុស្សចាស់ ដូចទៅនឹងជំងឺផ្ដាសាយអ៊ីចឹង។ ថ្វីត្បិតវាស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែអ្នកជំនាញទូន្មានឱ្យប្រយ័ត្នខ្ពស់ជានិច្ច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ Omicron វិវត្តខុសពីវីរុសបំប្លែងខ្លួនសាហាវៗផ្សេងទៀត
ចុចអាន៖ អ្នកជំនាញថា ជំងឺឆ្លងបន្ទាប់អាចសម្លាប់មនុស្សសាហាវជាងកូវីដ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ