ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស ព្រមាន Omicron នឹងរីករាលដាលក្នុងសហគមន៍ កាន់តែខ្លាំងក្លា
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Sajid Javid បាននិយាយកាលពីថ្ងៃចន្ទថា មានការឆ្លងសហគមន៍ នៃមេរោគ Omicron នៅ ក្នុងតំបន់ជាច្រើន អាចឈានកាន់តែច្រើនឡើងៗ។ជាងមុន។

ចក្រភពអង់គ្លេសបានរាយការណ៍ករណីថ្មីចំនួន ៩០ នៃការប្រែប្រួលដែលបានផ្លាស់ប្ដូរ កាលពីថ្ងៃច័ន្ទ ដោយនាំឲ្យចំនួនសរុបនៃការឆ្លងមេរោគ Omicron បានបញ្ជាក់ នៅ ក្នុងចក្រភពអង់គ្លេសដល់ទៅ ៣៣៦ ។
លោក Javid បាននិយាយថា ចំនួននេះ “រាប់បញ្ចូលទាំងករណីដែលគ្មានទំនាក់ទំនង ទៅ នឹងការធ្វើដំណើរអន្តរជាតិ” ដែលមានន័យថា មានតែក្នុងសហគមន៍។
លោកថា រដ្ឋាភិបាលមិនទាន់មានរូបភាពពេញលេញថា តើវីរុសបំប្លែងខ្លួននេះបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទផ្សេងៗ ឬអត់។ ប៉ុន្តែលោកបាននិយាយថា អ្នកដែលមាន Omicron អាចចម្លងវាកាន់តែលឿន បន្ទាប់ពីបានឆ្លងមេរោគរួច។
រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ចាប់ពីថ្ងៃអង្គារនេះ មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ នឹងត្រូវតម្រូវឲ្យធ្វើតេស្តមុនពេលធ្វើដំណើរ ទៅកាន់ចក្រភពអង់គ្លេស ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេឡើយ។

លោក Javid បាននិយាយថា លោកដឹងថាវិធានការនេះ នឹងប៉ះពាល់ដល់ផែនការរបស់មនុស្សក្នុងការចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ក្នុងអំឡុងពេលពិធីបុណ្យ។ ប៉ុន្តែលោកបាននិយាយថា “យើងកំពុងចាត់វិធានការដំបូងនេះ ឥឡូវនេះ ដូច្នេះយើងមិនចាំបាច់ចាត់វិធានការតឹងរ៉ឹងជាងនេះ នៅពេលក្រោយទៀតទេ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Omicron កំពុងអុកឡុក អង់គ្លេស មួយថ្ងៃកើនឡើងករណីឆ្លង ៥០ ភាគរយ

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?