ព័ត៌មានអន្ដរជាតិ
អ្នកដំណើរពីនីហ្សេរីយ៉ាទៅអង់គ្លេសត្រូវបង់ជាង៣ពាន់ដុល្លារធ្វើចត្តាឡីស័ក
ប្រទេសនីហ្សេរីយ៉ាបានថ្កោលទោសប្រទេសអង់គ្លេសពីការរើងអើងធ្វើដំណើរ ដោយសារតែដាក់បញ្ចូលប្រទេសខ្លួនក្នុងបញ្ជីក្រហម បន្ទាប់ពីរកឃើញវីរុសបំប្លែងខ្លួន Omicron ដែលពាក់ព័ន្ធនឹងអ្នកដំណើរចេញពីនីហ្សេរីយ៉ា។
អ្នកដំណើរដែលទៅដល់ចក្រភពអង់គ្លេសចេញពីនីហ្សេរីយ៉ាត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃនៅសណ្ឋាគារដោយត្រូវចំណាយប្រាក់ប្រមាណ ២២៨៩ផោន (៣០៣៥ដុល្លារអាមេរិក) និងមានលទ្ធផលតេស្តអវិជ្ជមានដោយ PCR ពីរលើកដែលជាផ្នែកនៃវិធានការថ្មីចាប់មានប្រសិទ្ធិពីម៉ោង៤ព្រឹក ថ្ងៃចន្ទម្សិលមិញ។

ក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា អ្នកឆ្លងវីរុស Omicron ២១ករណីនៅអង់គ្លេសត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងការធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា។ ឥឡូវនេះ អង់គ្លេសមានអ្នកឆ្លងវីរុសនេះឡើងដល់១៣៤ករណីហើយ។
ឧត្តមស្នងការនីហ្សេរីយ៉ាងប្រចាំនៅទីក្រុងឡុងដ៍ លោក Sarafa Tunji Isola បាននិយាយថា លោកឯកភាពតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ដែលបានរិះគន់ពីវិធានការដាក់បំរាមរបស់ប្រទេសផ្សេងៗប្រឆាំងនឹងប្រទេសអាហ្វ្រិកថាជា«ការរើសអើងធ្វើដំណើរ»។
លោក Isola ថា ៖«ប្រតិកម្មរបស់នីហ្សេរីយ៉ាងគឺជា ការរើសអើងធ្វើដំណើរ។ ពីព្រោះ តាមពិតទៅ នីហ្សេរីយ៉ាយល់ស្របតាមគោលជំហររបស់លោកអគ្គលេខាធិការ UN ដែលថា បំរាមធ្វើដំណើរគឺជាការរើសអើងដែលនេះគឺមិនមែនជាការដោះស្រាយស្ថានភាពកូវីដទេ។ យើងត្រូវដោះស្រាយតាមអ្វីដែលជាគោលការណ៍សកល មិនមែនជាការជ្រើសរើស»។
លោកបានបញ្ជាក់ថា ៖«វីរុសបំប្លែងខ្លួន Omicron ជាប្រភេទវីរុសឈឺស្រាល មិនចូលមន្ទីរពេទ្យឬក៏ស្លាប់ឡើយ។ ដូច្នេះបញ្ហានេះខុសគ្នានឹងវីរុស Delta។ ខ្ញុំចង់មានន័យពីគោលជំហរផ្អែកលើវិទ្យាសាស្ត្រ និងភស្តុតាងជាក់ស្តែង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ