ព័ត៌មានអន្ដរជាតិ
ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ
កាលពីថ្ងៃចន្ទទី៧ខែធ្នូម្សិលមិញនេះ ប្រទេសថៃ បានប្រកាសរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរចូលប្រទេសនេះ ពីអេស្ប៉ាញកាលពីចុងខែមុន។

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង លោក Opas Karnkawinpong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីនៅក្នុងខ្លួនបុរសដែលបានមកដល់កាលពីថ្ងៃទី២៩ខែវិច្ឆិកា បានធ្វើឲ្យថៃ ក្លាយជាប្រទេសទី៤៧ដែលបានរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះ។
លោក Opas និយាយថា “ករណីដែលបានបញ្ជាក់ជាលើកដំបូងនៃវីរុស Omicron គឺជាបុរសអាយុ៣៥ឆ្នាំ ដែលជាពលរដ្ឋអាមេរិក រស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលមួយឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺមានរោគសញ្ញាស្រាល”។

ខាងក្រោមនេះគឺជាដំណើររឿងរបស់បុរសដែលនាំមេរោគបំប្លែងខ្លួន Omicron ចូលប្រទេសថៃ៖
• ថ្ងៃទី២៨ខែមិថុនា៖ អ្នកជំងឺបានទទួលការចាក់វ៉ាក់សាំង Johnson & Johnson មួយដូសនៅសហរដ្ឋអាមេរិក។
• ថ្ងៃទី២៨ខែវិច្ឆិកា៖ អ្នកជំងឺឆ្លងកាត់ការធ្វើតេស្ត RT-PCR នៅប្រទេសអេស្ប៉ាញ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ ក្រោយមក អ្នកជំងឺបានញ៉ាំអាហារពេលល្ងាចជាមួយមិត្តភក្តិម្នាក់ ដែលមិនបានធ្វើតេស្តវិជ្ជមាន (គិតត្រឹមម៉ោងផ្សាយព័ត៌មាននេះ)។
• ថ្ងៃទី២៩ខែវិច្ឆិកា៖ អ្នកជំងឺជិះយន្តហោះចេញពីប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុងឌូបៃ សម្រាប់ការស្នាក់នៅរយៈពេលប្រាំបួនម៉ោង ហើយអះអាងថា បានពាក់ម៉ាសគ្រប់ពេល។
• ថ្ងៃទី៣០ខែវិច្ឆិកា៖ មកដល់ទីក្រុងបាងកក នៅប្រហែលពាក់កណ្តាលអធ្រាត្រ, ឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពេទ្យ និងធ្វើដំណើរទៅសណ្ឋាគារ។
• ថ្ងៃទី១ខែធ្នូ៖ អ្នកជំងឺធ្វើតេស្តវិជ្ជមាន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បើទោះបីជាមិនមានរោគសញ្ញាក៏ដោយ។
• ថ្ងៃទី៣ខែធ្នូ៖ សំណាកត្រូវបានបញ្ជូនទៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបញ្ជាក់ថាជាវីរុសបំប្លែងខ្លួន Omicron៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ថៃ ទើបអះអាង Omicron មិនអាចចូលបាន ពេលនេះលោក ប្រាយុទ្ធ និយាយបែបណាវិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ