ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងប្រហារជីវិតមនុស្ស ២នាក់ ក្រោយរំលោភវិធានការចត្តាឡីស័ករបស់ប្រទេស
មនុស្ស ២នាក់ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើង សម្រេចប្រហារជីវិតជាសាធារណៈ ក្រោយរកឃើញថា ពួកគេបានប្រឆាំងវិធានការធ្វើចត្តាឡីស័កការពារជំងឺកូវីដ១៩។ នេះបើតាមការអះអាងពីវិទ្យុអាស៊ីសេរី។

ករណីនេះ គឺសបញ្ជាក់ថា ទោះជារបបរដ្ឋឯកោកូរ៉េខាងជើង តែងតែអះអាងជាប្រទេសគ្មានករណីកូវីដ ១៩ សូម្បីតែម្នាក់ក្តី ប៉ុន្តែរដ្ឋភិបាលប្រទេសនេះ នៅតែបារម្ភខ្លាំងពីការរាតត្បាតយ៉ាងគ្រោះថ្នាក់នៃជំងឺកំណាចនេះដូចគ្នា។
គណៈកម្មាធិការកណ្តាល នៃបក្សពលករដែលកំពុងកាន់អំណាច បានដាក់ចេញវិធានការចត្តាឡីស័កបន្ទាន់ និងតឹងរឹងបំផុតដើម្បីការពារប្រទេសខ្លួនការរលករាតត្បាតកូវីដ ១៩។ នេះបើតាមការបញ្ជាក់ពីវិទ្យុអាស៊ីសេរី។
អ្វីដែលពួកគេកំពុងបារម្ភខ្លាំង គឺឈ្មួញខុសច្បាប់ជាច្រើន បានបន្តនាំទំនិញពីប្រទេសចិន ចូលទឹកដីកូរ៉េខាងជើង ដែលត្រូវគេចាត់ទុកជាប្រភពនាំចូលជំងឺកូវីដ ១៩ ដោយសារពួកគេបានប៉ះពាល់ជាមួយមនុស្សជាច្រើននៅក្រៅប្រទេស ខណៈមនុស្សដែលត្រូវគេកាត់ទោសប្រហារជីវិតកាលពីថ្ងចុងសប្តាហ៍មុន សុទ្ធសឹងជាអ្នកជំនួញខុសច្បាប់ ដោយសាររំលោភលើវិធានការធ្វើចត្តាឡីស័កកម្រិតខ្ពស់របស់ប្រទេសនេះ ដែលដាក់ចេញកាលពីថ្ងៃ ២០ វិច្ឆិកាកន្លងទៅ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ