Connect with us

ព័ត៌មានអន្ដរជាតិ

ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត

បានផុស

នៅ

ប្រទេសចិនមិនអាចរស់នៅជាមួយកូវីដបានទេ ព្រោះវានឹងបង្កឲ្យមានជំងឺធ្ងន់ធ្ងរនិងការស្លាប់ជាច្រើន ក៏ដូចជាបញ្ហានយោបាយដ៏ធំផងដែរ។ នេះបើយោងតាមទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល។

លោក Liang Wannian អតីតមន្ត្រីគណៈកម្មការសុខភាពជាតិ និងជាប្រធានក្រុមអ្នកជំនាញដែលផ្តល់យោបល់ដល់រដ្ឋាភិបាលលើការឆ្លើយតបនឹងមេរោគកូវីដ បាននិយាយថា ថ្វីបើមានភាគរយទាបនៃអ្នកឆ្លងដែលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់ក៏ដោយ ក៏ប្រជាជនចិនទាំង១.៤ពាន់លាននាក់ បានចាត់ទុកថា ករណីនោះនឹងមានសារៈសំខាន់។

លោក Liang Wannian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Liang បានប្រាប់ទូរទស្សន៍រដ្ឋ China Central Television កាលពីយប់ថ្ងៃអាទិត្យថា “អ្នកអាចស្រមៃមើលថាតើមានមនុស្សប៉ុន្មាននាក់នឹងឈឺធ្ងន់ ឬស្លាប់។ វាត្រូវតែគ្រប់គ្រងឲ្យបាន ហើយការឆ្លងមិនត្រូវបានអនុញ្ញាតឲ្យបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងការស្លាប់ច្រើននោះទេ”។

ប្រទេសចិនបានដាក់វិធានការ “កម្ទេច” ដើម្បីលុបបំបាត់ការផ្ទុះឡើងក្នុងសហគមន៍រាប់សិបដង ចាប់តាំងពីទប់ស្កាត់ការផ្ទុះឡើងដំបូងរបស់ខ្លួនកាលពីឆ្នាំមុន។ ឥឡូវនេះចិនមានការផ្ទុះឡើងចំនួនបួនកន្លែងដាច់ដោយឡែកពីគ្នា ដូចជានៅ Inner Mongolia, Heilongjiang, Yunnan និង Hebei ខណៈការឆ្លងក្នុងស្រុកថ្មីចំនួន ៣៨ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ។

ការឆ្លើយតបមិនអត់ឱនរបស់ចិន គឺពឹងផ្អែកលើព្រំដែនដែលបិទយ៉ាងទូលំទូលាយ និងវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដូចជាការបិទខ្ទប់ជាដើម។ វិធីសាស្រ្តនេះ បានជំរុញឲ្យមានការលើកឡើងថា ប្រទេសនេះកំពុងផ្តាច់ខ្លួនពីពិភពលោក ក៏ដូចជាការចោទជាសំណួរនៅក្នុងប្រទេសផងដែរ បន្ទាប់ពីការដាក់ចេញវិធានការយ៉ាងតឹងរ៉ឹងរយៈពេលជិតពីរឆ្នាំ រួមមានការធ្វើតេស្តញឹកញាប់ ការធ្វើចត្តាឡីស័ករយៈពេលយូរ និងការរឹតបន្តឹងលើការចាកចេញពីតំបន់លំនៅដ្ឋានដែលជាកន្លែងករណីត្រូវបានរកឃើញ។

ទោះបីជាយ៉ាងណាក៏ដោយ​ លោក Liang សារភាពថា នេះបានបណ្តាលឲ្យមានភាពនឿយហត់ និង ការមិនសប្បាយចិត្ត ប៉ុន្តែអះអាងថា “ការមិនសប្បាយចិត្ត មិនអាចដោះស្រាយបញ្ហាណាមួយបានទេ ហើយប្រទេសចិនក៏នឹងមិនដើរតាមមាគ៌ារបស់ប្រទេសដែលជ្រើសរើសយកការកុហកដែរ”។

ស្របពេលជាមួយគ្នានោះ លោក Liang បាននិយាយថា ប្រទេសចិននឹងមិនភ័យខ្លាចចំពោះការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីៗដូចជា Omicron ទេ ហើយនឹងចាត់ទុកពួកគេដូចជាវគ្គក្នុងវីដេអូហ្គេម ដែលត្រូវលេងឆ្លងកាត់។

វ៉ាក់សាំងនៅតែជួយការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប៉ុន្តែមនុស្សគួរតែត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងពេញមួយជីវិត ដើម្បីរក្សាភាពស៊ាំ។ កុំជឿថា ចាក់៣ដូសគ្រប់គ្រាន់ឲ្យសោះនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ចិន កំពុងប្រយុទ្ធជាមួយការផ្ទុះវីរុសកូវីដបំប្លែងខ្លួន ទ្រង់ទ្រាយធំបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម