Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង Rio de Janeiro លុបចោលពិធីអបអរឆ្លងឆ្នាំ ក្រោយរកឃើញ Omicron ៦ករណី

បានផុស

នៅ

ប្រទេសប្រេស៊ីល បានលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដ៏ល្បីល្បាញរបស់ខ្លួន នៅក្នុងទីក្រុង Rio de Janeiro ដោយសារការភ័យខ្លាចថា ពិធីនេះអាចប្រែទៅជាព្រឹត្តិការណ៍បង្កការចម្លងរោគរីករាលដាល បន្ទាប់ពីមន្ត្រីសុខាភិបាលបានរាយការណ៍ករណីវីរុសបំប្លែងខ្លួន Omicron ចំនួនប្រាំមួយករណី កាលពីសប្តាហ៍មុន។

A woman celebrates as fireworks go off during a 2019 New Year's Eve in Rio de Janeiro. The city will cancel the annual celebration due to fears over the spread of the COVID-19 pandemic after six Omicron variant cases were detected last week
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលក្រុង Eduardo Paes បានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃសៅរ៍ បើទោះបីជាធ្លាប់បានសន្យាថា នឹងអបអរពិធីឆ្លងឆ្នាំចូល២០២២ ជាមួយពិធីជប់លៀងធំបំផុតមិនធ្លាប់មាន ដោយមានការបាញ់កាំជ្រួច និងសិល្បករសម្តែងនៅលើឆាករាប់សិបកន្លែងទូទាំងទីក្រុងក៏ដោយ។

ប៉ុន្តែការប្រារព្ធពិធីប្រចាំឆ្នាំដែលទាក់ទាញអ្នកស្រុក និងអ្នកទេសចរមួយលាននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ Copacabana ត្រូវបានផ្អាកវិញ បន្ទាប់ពីទីក្រុងចំនួន២០ផ្សេងទៀត រួមទាំង São Paulo និង Salvador ផងដែរបានសម្រេចលុបចោលផែនការរបស់ពួកគេនៅថ្ងៃទី៣១ខែធ្នូ។

Revelers gather to watch a fireworks  display at Copacabana beach in Rio de Janeiro on January 1, 2020

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងពីរផ្សេងទៀតគឺ Florianópolis និង Recife នឹងបន្តរៀបចំព្រឹត្តិការណ៍ជាមួយការបាញ់កាំជ្រួចដូចដែលបានគ្រោងទុក ប៉ុន្តែមិនមានពិធីជប់លៀងទេ។

យ៉ាងណាក្តី គេមិនដឹងទេថាតើ រដ្ឋាភិបាលទីក្រុង Rio de Janeiro នឹងនៅតែបន្តជាមួយផែនការសម្រាប់ពិធីបុណ្យ Carnival ដ៏ល្បីល្បាញលើពិភពលោក នៅក្នុងខែមករាឬក៏អត់។

Brazil carnival artist rises above pandemic – on stilts - Global Times

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល គឺជាចំណុចកណ្តាលនៃការផ្ទុះរោគរាតត្បាតនៅក្នុងតំបន់អាមេរិកឡាទីន ដែលមានអ្នកស្លាប់ដោយសារមេរោគឆ្លងចំនួន៦១៥,៦៣៦នាក់ ឈរនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។

ប្រេស៊ីលបានបញ្ជាក់ពីករណី Omicron ទីប្រាំមួយរបស់ខ្លួនកាលពីថ្ងៃសៅរ៍នៅទីក្រុង Santa Cruz do Sul បន្ទាប់ពីការធ្វើតេស្តវិជ្ជមានលើស្ត្រីប្រេស៊ីលម្នាក់ ដែលវិលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម