ព័ត៌មានអន្ដរជាតិ
ប៉ូលិសចាប់ខ្លួនអ្នកចែកចាយព័ត៌មានថា លោក ពូទីន មានជំងឺមហារីក
កាលពីថ្ងៃអាទិត្យកាសែតក្នុងស្រុក Fontanka បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រនយោបាយលោក Valery Solovey ត្រូវបានឃុំខ្លួនពីបទល្មើសច្បាប់រឹតបន្តឹងបញ្ហាកូវីដ ១៩ ក្នុងតំបន់ជាពិសេសអ្នកដែលតម្រូវឲ្យពាក់ម៉ាស អំឡុងការប្រមូលផ្ដុំមួយសម្រាប់ចលនាប្រឆាំងដែលមានឈ្មោះថា “Peremen” ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានរំខានដោយក្រុមអ្នកតវ៉ាប្រឆាំងជាមួយនឹងការគប់គ្រាប់បែកផ្សែង និងពង្រាយខិត្តប័ណ្ណជាដើម ហើយក្រោយមកលោក Solovey ត្រូវបានឃុំខ្លួន និងនាំទៅប៉ុស្តិ៍ប៉ូលិសក្បែរនោះ ។

ចំពោះប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច លោក Valery Solovey ជាបង្អួចចូលទៅកាន់ពិភពដ៏អាថ៌កំបាំងនៃវិមានក្រឹមឡាំង ។ ចំពោះជនជាតិរុស្ស៊ីជាច្រើន គាត់ជាអ្នកសមគំនិតដ៏ល្បីល្បាញ ។ ប៉ុន្តែសម្រាប់ប៉ូលិសវិញលោក Valery Solovey គឺជាបុរសគោលដៅ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួននៅឯបាតុកម្មមួយនៅទីក្រុង St. Petersburg ។
អ្នកអត្ថាធិប្បាយជើងចាស់រូបនេះបានប្រាប់កាសែត Novaya Gazeta នៅទីក្រុងមូស្គូថា គាត់កំពុងដើរកាត់ការប្រមូលផ្ដុំ ហើយក្រុមសកម្មជនបានចូលទៅជិតគាត់ដើម្បីសួរសំណួរ ។ លោក Solovey គឺជាប្រភពនៃការអះអាងដែលមិនចេះរីងស្ងួតកាន់តែខ្លាំងឡើងៗនៅក្នុងប៉ុន្មានខែថ្មីៗនេះអំពីលោក វ្ល៉ាឌីមៀពូទីន ដោយលោកបានចោទប្រកាន់នៅដើមឆ្នាំ ២០១៦ ថា ប្រធានាធិបតីនឹងចុះចេញពីតំណែងដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរ ។

ទោះយ៉ាងណាវាមិនបានរារាំងគាត់ពីការអុជអាលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនោះទេដោយមានការចុះផ្សាយពីបញ្ហានេះរួមទាំងកាសែត Daily Mail របស់ចក្រភពអង់គ្លេស និងកាសែត New York Post របស់អាមេរិកដោយបានផ្សព្វផ្សាយថា លោកប្រធានាធិបតីមានបញ្ហាខួរក្បាលធ្ងន់ធ្ងរ (ជំងឺ Parkinson) ហើយបន្ទាប់មកលោក ពូទីន បានទទួលការវះកាត់ជាសម្ងាត់សម្រាប់ជំងឺមហារីក ។ កាលពីអតីតកាលលោក Solovey បាននិយាយថា គាត់គឺជាសមាជិកនៃអង្គការអន្តរជាតិដែលមានអំណាចជាងរដ្ឋាភិបាលជាតិទៅទៀត ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអ៊ុយក្រែនលោកបានពណ៌នាថា ក្រុមនេះខ្លាំងជាងទីភ្នាក់ងារសន្តិសុខកំពូលរបស់រុស្ស៊ី (FSB) ខ្លាំងជាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) និងខ្លាំងជាងការស៊ើបការណ៍យោធារបស់រុស្ស៊ី (GRU) ទៅទៀត ។ ទោះយ៉ាងណាក៏ដោយគាត់បានកត់សម្គាល់ថា វាមិនមែនជាអង្គការអាបធ្មប់អ្វីនោះទេ ហើយមិនមានអ្វីដែលត្រូវធ្វើជាមួយអង្គការ Templars និងអង្គការ Freemasons នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Putin បញ្ជាឲ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំដល់ពលរដ្ឋ
ចុចអាន ៖ រុស្ស៊ី ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដក្នុងទីក្រុង មូស្គូ ហើយ!

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ