Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ថា​ អាមេរិក​នឹង​«សង​ថ្លៃ»​​ចំពោះ​​ពហិការ​ការ​ទូតពី​កីឡា​អូឡាំពិក​នៅ​ប៉េកាំង

បានផុស

នៅ

ប្រទេស​ចិន​បាន​ឆ្លើយ​តប​​សហរដ្ឋ​អាមេរិក​​ជុំ​វិញ​ការធ្វើ​ពហុការ​ការ​ទូត​ពី​​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវ​រងា​នៅ​ទី​ក្រុង​ប៉េកាំង​នា​ខែ​កុម្ភៈ​ខាង​មុខ ​ដោយ​បាន​និយាយ​ថា អាមេរិក​នឹងបង់​ថ្លៃ​សម្រាប់​ការសម្រេច​ចិត្ត​​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ សេតវិមាន​បាន​និយាយថា មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នឹង​ធ្វើ​ពហិការ​ពីកីឡា​អូឡាំពិក​រដូវ​រងា​នៅ​ប្រទេស​ចិន​ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស​​របស់​ចិន ប៉ុន្តែ​សម្រាប់​អត្តពលិក​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ​ធម្មតា។ ការ​ធ្វើ​ពហិការ​ក៏​បាន​ធ្វើ​ឲ្យ​បណ្តា​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ខ្លះ​ក៏​កំពុង​ពិចារណា​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​ចិន លោក Zhao Lijian បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ថា ចិន​ជំទាស់​នឹង​ការ​ធ្វើ​ពហិការ ហើយ​អាច​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ។

លោក​មាន​ប្រសាសន៍​ថា ​៖«​សហរដ្ឋ​អាមេរិក​នឹង​បង់​​ថ្លៃ​សម្រាប់​ទង្វើ​ខុស​ឆ្គង់​របស់​ខ្លួន» ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​ទេ​ដោយ​បន្ថែម​ថា «រង់​ចាំ​មើល​ទៅ​»។

អាមេរិក​​គ្រោង​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២៨​នៅ​ទី​ក្រុង​ឡូស អេនជឺឡេស និង​កំពុង​ត្រៀម​ខ្លួន​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​កីឡាអូឡាំពិក​រដូវ​រងា​ឆ្នាំ​២០៣០​​នៅ​ទី​ក្រុង Salt Lake។

ពេលអ្នក​កាសែត​សួរ​ថា តើ​ចិន​អាច​ពិចារណា​ធ្វើ​ពហិការ​វិញ​ពេល​កីឡា​អូឡាំពិក​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក? លោក Zhao បាន​និយាយ​ថា ការ​ធ្វើ​ពហិការ​របស់​អាមេរិក​បាន​ធ្វើ​ឲ្យ​ខូច​ខាត​​គុណ​តម្លៃ និងបរិយាកាស​នៃការ​ផ្លាស់​ប្តូរ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​កីឡា។ លោក​បាន​អំពាវ​នាវ​ឲ្យ​អាមេរិក​រក្សា​បញ្ហា​នយោបាយ​ចេញ​ឆ្ងាយ​ពី​កីឡា និង​បញ្ជាក់​ថា ការ​ធ្វើ​ពហិការ​គឺ​ជា​ការ​ប្រឆាំង​នឹង​គោល​ការណ៍​អូឡាំពិក។

លោក Wang Wen សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Renmin ក្នុង​ទី​ក្រុង​ប៉េកាំង​បាន​និយាយ​ថា ៖«វា​ជា​រឿង​ល្ងង់​ខ្មៅ និង​ឆ្គួត​វង្វែង​ដែល​សហរដ្ឋ​អាមេរិក​​ធ្វើ​បែប​នេះ»។ លោក​បន្ថែមថា ប្រទេស​ធំ​ៗ​ទៀត​អាច​​ធ្វើ​រឿង​បែប​នេះ​ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​នៅ​ពេល​ដល់​វេន​របស់​អាមេរិក​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៥ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៥ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម