ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រកំពូលអាមេរិកបញ្ជាក់ថា ស្ទើរតែច្បាស់ Omicron មិនឈឺធ្ងន់ធ្ងរជាង Delta ទេ
អ្នកវិទ្យាសាស្ត្រកំពូលរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយនៅថ្ងៃអង្គារ៍ម្សិលមិញថា ការបង្ហាញបឋមឃើញពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron មិនធ្វើឲ្យឈឺធ្ងន់ធ្ងរជាងវីរុសមុនៗទេ ហើយប្រហែលជាស្រាលជាង ប៉ុន្តែកំពុងមានការប្រុងប្រយ័ត្នដោយសារត្រូវការពេលច្រើនទៀតដើម្បីសិក្សាវាយតម្លៃ។
និយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានទម្លាយអំពីអ្វីដែលបានដឹង និងអ្វីដែលមិនទាន់ដឹងពីវីរុស Omicron ជា៣ផ្នែក៣ធំគឺ ទី១ ភាពងាយចម្លង ទី២របៀបដែលវាគេចផុតពីវ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវា និងទី៣ ភាពឈឺធ្ងន់ធ្ងរ។
លោក Fauci បានលើកឡោះងថា វីរុសបំប្លែងខ្លួនថ្មីនេះអាចចម្លងបានខ្ពស់ដែលទំនងជាខ្លាំងជាង Delta ដែលជាវីរុសកំពុងរាតត្បាតខ្លាំងជាសកល។ ការប្រមូលទិន្នន័យទូទាំងពិភពលោកអំពីការឆ្លងឡើងវិញបង្ហាញថាមានវីរុស Omicron ខ្ពស់ជាងគេ។
អគ្គនាយកវិទ្យាស្ថានជាតិនៃអាឡែរហ្សី និងជំងឺឆ្លង (NIAID) ដ៏យូរ លោក Fauci បាននិយាយថា លទ្ធផលពីការធ្វើពិសោធអំពីប្រសិទ្ធភាពអង់ទីគ័ររបស់វ៉ាក់សាំងនឹង Omicron គួរតែទទួលបានក្នុងរង្វង់ពីរបីថ្ងៃទៅមួយសប្តាហ៍ខាងមុខ។
លោកបញ្ជាក់ថា អំពីបញ្ហាធ្វើឲ្យឈឺធ្ងន់ធ្ងរវិញ « Omicron ស្ទើរតែច្បាស់ណាស់គឺមិនធ្ងន់ធ្ងរជាង Delta ឡើយ»។
«មានការបង្ហាញខ្លះថា វាមិនបណ្តាលឲ្យឈឺធ្ងន់ធ្ងរទេ ពីព្រោះនៅពេលយើងមើលទៅអាហ្វ្រិកខាងត្បូងដែលជាកន្លែងរកឃើញដំបូង និងឆ្លងជាងគេ ចំនួនឆ្លង និងចំនួនចូលមន្ទីរពេទ្យហាក់ដូចជាតិចជាងវីរុស Delta»។ លោកបានបញ្ជាក់បន្ថែម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់