ព័ត៌មានអន្ដរជាតិ
ដំណឹងថ្មី! អ្នកវិទ្យាសាស្ត្រកំពុងបង្កើតស្ករកៅស៊ូទំពារកម្ចាត់ កូវីដ ក្នុងទឹកមាត់ (មានវីដេអូ)
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pennsylvania បានបង្កើតស្ករកៅ ស៊ូម្យ៉ាងមានសមត្ថភាពអាចកាត់បន្ថយ ឬទប់ស្កាត់ការចម្លងនៃជំងឺកូវីដ ១៩ នៅ ក្នុងទឹកមាត់ ។

នៅ ពេលដែលអ្នកជំងឺកូវីដទំពារស្ករកៅ ស៊ូមួយនេះរួចហើយ អ្នកវិទ្យាសាស្ត្រក៏បានយកសំណាកពីទឹកមាត់ទៅ ពិនិត្យឃើញថា មេរោគកូវីដ ១៩ ដែលមាននៅ ក្នុងទឹកមាត់គឺមានអត្រាថយជាងមុនក្នុងកម្រិតមួយគួរឲ្យភ្ញាក់ផ្អើល ។
ចំណែកការផលិតរបស់ស្ករកៅ ស៊ូនេះវិញ អ្នកវិទ្យាសាស្ត្របានយកប្រូតេអ៊ីនពីរុក្ខជាតិមួយឈ្មោះថា ACE2 គឺជាប្រូតេអ៊ីនម្យ៉ាងស្រដៀងនឹងប្រូតេអ៊ីនរបស់មនុស្ស ហើយវាក៏ជាកន្លែងមួយដែលនាំកូវីដ ១៩ ចូលទៅ ក្នុងខ្លួនមនុស្ស ព្រោះថាមេរោគកូវីដ ១៩ មុនពេលចូលក្នុងរាងកាយមនុស្ស វាមាន Spike ឬបន្លា ចាប់យកនូវប្រូតេអ៊ីន ACE2 រួចហើយវាជ្រៀតចូលក្នុងរាងកាយ ។

ដូច្នេះហើយទើបអ្នកវិទ្យាសាស្ត្របណ្ដុះប្រូតេអ៊ីនពីរុក្ខជាតិ ព្រមទាំងយកមេរោគកូវីដនៅ ក្នុងបន្ទប់ពិសោធន៍លាយបញ្ចូលគ្នាជាមួយ ACE2 បង្កើតទៅ ជាស្ករកៅ ស៊ូមួយនេះដែលមានសមត្ថភាពកាត់បន្ថយការចម្លងមេរោគកូវីដ ១៩ នៅ ក្នុងទឹកមាត់ ។
ទន្ទឹមនោះ ការផលិតស្ករកៅ ស៊ូនេះឡើងដើម្បីឲ្យអ្នកជំងឺទំពារ ព្រោះតែមេរោគកូវីដ ១៩ វាវិវត្តខ្លួនឯងនៅ ក្នុងទឹកមាត់ ហើយនៅ ពេលដែលអ្នកជំងឺកណ្ដាស់ ក្អក និយាយ មេរោគអាចសាយភាយចេញមក និងអាចចម្លងទៅ កាន់អ្នកដទៃបាន ។

បន្ថែមពីនេះ វាក៏អាចជួយអ្នកជំងឺពីការឈឺធ្ងន់ធ្ងរ និងការស្លាប់ ដោយសារកូវីដបានផងដែរ ព្រោះថាមេរោគមិនបានចូលទៅ ក្នុងខ្លួនរាងមនុស្សបានច្រើននោះទេ ប៉ុន្តែការសិក្សានេះគឺធ្វើឡើងនៅ ក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ ខណៈមិនទាន់មានការសាកល្បងព្យាបាលជាទូទៅ នៅ ឡើយទេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Indian Express
ចុចអាន ៖ គ្រូពេទ្យជំនាញ ថៃ ថា កុំភ័យស្លន់ស្លោចំពោះ Omicron ព្រោះវាជា ធម្មជាតិវដ្តជីវិតវីរុស

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង