ព័ត៌មានអន្ដរជាតិ
Omicron មានអាការស្រាល តែឆ្លងរហ័ស តើគួរបារម្ភដែរទេ?
ខណៈវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) កំពុងបង្កើនការរាតត្បាតច្រើនឡើងៗ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់គ្រប់គ្នាកុំទាន់ភ័យភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មីនេះ ព្រោះវាមានរោគសញ្ញាស្រាលប៉ុណ្ណោះ។
យោងតាមភស្តុតាងដែលប្រមូលបានជាងពីរសប្ដាហ៍មកនេះ បង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មានសមត្ថភាពចម្លងយ៉ាងរហ័ស និងងាយបំផុត ប៉ុន្តែវាស្ថិតក្នុងស្ថានស្រាលនោះទេ។
ទិន្នន័យដែលបានមកពី អាហ្វ្រិកខាងត្បូង បានឱ្យដឹងថា រោគសញ្ញានៃវីរុសបំប្លែងខ្លួន អូមីក្រុង មានសភាពស្រាល ហើយអាការភាគច្រើនស្រដៀងនឹងជំងឺផ្ដាសាយ ខណៈអ្នកចាក់វ៉ាក់សាំងរួចរាល់ កាន់តែប្រឈមហានិភ័យតិច។ តួយ៉ាងមកទល់នឹងពេលនេះ មិនទាន់មានករណីឆ្លង អូមីក្រុង ណាម្នាក់បានស្លាប់នៅឡើយ។
ជាទូទៅរោគសញ្ញាដែលគេប្រទះញឹកញាប់ជាងគេ ក្រោយឆ្លងកូវីដបំប្លែងប្រភេទ អូមីក្រុង មានដូចជា អស់កម្លាំង ឈឺសាច់ដុំ ក្អកស្ងួត ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។
ទោះបីជាមិនទាន់មានអ្នកស្លាប់ ឬករណីធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា អូមីក្រុង មិនគួរឲ្យខ្លាចនោះទេ។ អ្នកវិទ្យាសាស្ត្រនៅតែព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្បិតទិន្នន័យនៃគ្រោះថ្នាក់ដែលបង្កដោយ អូមីក្រុង កំពុងប្រមូលបន្ថែមទៀត។
ចំណែកក្រុមបុគ្គលដែលមានហានិភ័យពីវីរុសកូវីដទម្រង់ដើម នៅតែមានហានិភ័យខ្ពស់ចំពោះវីរុសបំប្លែងខ្លួនថ្មីដូចមុនដដែល៕
អត្ថបទ៖ សន្យា
ចុចអាន៖ គួរដឹង! រោគសញ្ញានៃវីរុសបំប្លែងខ្លួន Delta និង Omicron មិនដូចគ្នានោះទេ
ចុចអាន៖ ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Omicron ដែលពិភពលោកកំពុងភ័យខ្លាច
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?