ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានថា ហានិភ័យការជ្រៀតចូល Omicron ក្នុងប្រទេសគឺ “ខ្ពស់ណាស់”
ក្រសួងសុខាភិបាលវៀតណាមបានព្រមានថា ហានិភ័យនៃការជ្រៀតចូល និងការរីករាលដាលរបស់វីរុសកូវីដបំប្លែងខ្លួន Omicron នៅ ក្នុងប្រទេសវៀតណាមគឺ “ខ្ពស់ណាស់” ។
នៅ ក្នុងលិខិតមួយផ្ញើទៅ កាន់ទីក្រុង និងខេត្តទាំង ៦៣ ក្រសួងបាននិយាយថា ស្ថានភាពជំងឺរាតត្បាតនៅ ក្នុងប្រទេសជាច្រើនកាន់តែស្មុគស្មាញ ជាពិសេសជាមួយនឹងការលេចចេញនូវវីរុស Omicron ឬ B.1.1.529 ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូង ។
លោក Tran Dac Phu ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ក្រោមក្រសួងសុខាភិបាលបាននិយាយថា ទោះបីជាវាមិនទាន់ត្រូវបានបញ្ជាក់ថាតើ Omicron នឹងបណ្តាលឲ្យមានស្ថានភាពធ្ងន់ធ្ងរជាងកូវីដក៏ដោយ ប៉ុន្តែវាត្រូវបានគេនិយាយថា វីរុសនេះគឺអាចឆ្លងបានច្រើនជាង Delta និងប្រភេទមុនៗ ព្រោះវានាំមកនូវការវិវត្តជាច្រើន ។ ដូច្នេះត្រូវប្រុងប្រយ័ត្ន ព្រោះមេរោគដែលឆ្លងខ្លាំង និងរហ័សអាចធ្វើឲ្យទម្ងន់ប្រព័ន្ធថែទាំសុខភាពជាតិមានបញ្ហា ។
ទន្ទឹមនោះ ក្រសួងបានស្នើដល់មូលដ្ឋានបន្តពង្រឹងវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូប ចាប់ពីអាយុ ១២ ឆ្នាំឡើង បង្កើនការយល់ដឹងដល់សាធារណជន ព្រមទាំងត្រៀមថ្នាំ អុកស៊ីហ្សែនពេទ្យ ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម និងគ្រែ ICU ឲ្យបានគ្រប់គ្រាន់ ។
ស្របពេលជាមួយគ្នានេះ ទីក្រុង និងខេត្តទាំងនោះក៏ត្រូវតែត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងដាក់ឲ្យនៅ ដាច់ដោយឡែកចំពោះមនុស្សមកដល់ពីកន្លែងដែល Omicron ត្រូវបានរកឃើញ ។
បន្ថែមពីនេះក្រសួងបញ្ជាក់ថា រាល់សំណាកដែលសង្ស័យថាឆ្លងមេរោគប្រភេទថ្មីនេះ ត្រូវតែបញ្ជូនទៅ វិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត និងវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ ដើម្បីស្វែងរកលំដាប់ហ្សែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ