ព័ត៌មានអន្ដរជាតិ
Sinovac Biotech បង្កើតលទ្ធភាពផលិតវ៉ាក់សាំងទ្វេដង ដល់ទៅ ៦០០លានដូសក្នុងមួយឆ្នាំ
ក្រុមហ៊ុនជីវសាស្ត្រចិន Sinovac Biotech បានទទួលប្រាក់មូលនិធិវិនិយោគបន្ថែមដល់ទៅ ៥១៥លានដុល្លារ ពីម្ចាស់វិនិយោគក្នុងប្រទេសដើម្បីជំរុញលទ្ធភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ឲ្យបានទ្វេដង។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន ធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈតាមការរំពឹងទុកពួកគេនឹងបញ្ចប់ការធ្វើពិសោធលើវ៉ាក់សាំងជាផ្លូវការនៅក្នុងខែនេះ។

ក្រោមកិច្ចព្រមព្រៀងវិនិយោគ បានក្លាយជាផ្នែកមួយនាំឲ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ត្រូវពង្រីកចំនួនបន្ថែមទៀត ហើយការធ្វើតេស្តពិសោធលើវ៉ាក់សាំង CoronaVac ជាមួយប្រទេសជាច្រើន កំពុងទទួលបានលទ្ធផលវិជ្ជមាន។
ក្រុមហ៊ុនជីវសាស្ត្រ Sino Biopharmaceutical Limited របស់ប្រទេសចិន នៅថ្ងៃច័ន្ទនេះ បាននិយាយថា អ្នកជំនួញមួយក្រុម បានផ្តល់ប្រាក់វិនិយោគបន្ថែម ៥១៥លានដុល្លារ សម្រាប់ក្រុមហ៊ុន Sinovac Life Sciences ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីជួយពន្លឿនការអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំង CoronaVac។
តាមការគ្រោងទុក ក្រុមហ៊ុន Sinovac អាចផលិតវ៉ាក់សាំងកូវីដ ១៩ សរុបប្រមាណ ៣០០លានដូស ក្នុងមួយឆ្នាំៗ ខណៈរោងចក្រផលិតវ៉ាក់សាំងទី២របស់ខ្លួន អាចនឹងបញ្ចប់ជាស្ថាពរត្រឹមចុងឆ្នាំ ២០២០នេះ ដែលនឹងជួយឲ្យចង្វាក់ផលិតកម្មវ៉ាក់សាំង CoronaVac អាចផលិតបានសរុប ៦០០លានដូស ក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ