ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron បន្ថែមទៀតហើយ
លទ្ធផលតេស្តរបស់អ្នកដំណើរពីរនាក់ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីខែមុន ឥឡូវនេះស្រាប់តែចេញមកថា ពួកគេវិជ្ជមានវីរុសបំប្លែងខ្លួន Omicron ប៉ុន្តែមន្ត្រីសុខាភិបាលនិយាយថា អ្នកជំងឺបានជាសះស្បើយហើយ។
បន្ទាប់ពីការលេចឡើងនៃវីរុសបំប្លែងខ្លន Omicron, មន្ត្រីសុខាភិបាលថៃបានចាប់ផ្តើមពិនិត្យករណីកូវីដ១៩ ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរមកពីបរទេសក្នុងអំឡុងខែវិច្ឆិកា។
ករណីទាំងពីរនេះគឺជាស្ត្រីជនជាតិថៃអាយុ ៣៦ឆ្នាំ និង ៤៦ឆ្នាំ ដែលបានធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីធ្វើការជាអ្នកបកប្រែនៅឯពិធីសាសនាមួយក្នុងប្រទេសនីហ្សេរីយ៉ា កាលពីចុងខែមុន។
មន្ត្រីមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងគ្រប់គ្រងជំងឺបានរាយការណ៍ថា អ្នកជំងឺទាំងពីរនាក់មានអាការស្រាល ហើយមន្ត្រីសុខាភិបាលកំពុងស៊ើបអង្កេតករណីនេះ។
គួរបញ្ជាក់ថា បូករួមទាំងករណី២នេះទៀត ធ្វើឲ្យប្រទេសថៃ រកឃើញវីរុសបំប្លែងខ្លួន Omicron ចំនួន៣ករណីហើយ ដោយករណីមួយទៀត ត្រូវបានរកឃើញលើបុរសអាមេរិកម្នាក់ ដែលធ្វើដំណើរមកពីអេស្ប៉ាញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់