Connect with us

ព័ត៌មានអន្ដរជាតិ

ទ្វីបអាស៊ីក្លាយជាតំបន់ទី២ដែលមានការឆ្លងកូវីដលើស១០លានករណី

បានផុស

នៅ

នៅថ្ងៃសៅរ៍ ទ្វីបអាស៊ីបានកត់ត្រាការឆ្លងកូវីដលើស១០លានករណីដែលធ្វើឲ្យខ្លូនក្លាយជាតំបន់មានករណីឆ្លងធ្ងន់ធ្ងរបំផុតលំដាប់ទីពីរនៅលើពិភពលោកខណៈករណីបន្តកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌាថ្វីបើមានការធ្លាក់ចុះនៅកន្លែងផ្សេងក៏ដោយ។

នៅពីក្រោយតំបន់អាមេរិកឡាទីន ទ្វីបអាស៊ីបានរួមចំណែកប្រហែលមួយភាគបួននៃករណីសរុបទូទាំងពិភពលោកដែលមាន៤២.១លានករណី។ ជាមួយនឹងការស្លាប់មនុស្សជាង១៦៣,០០០នាក់ជាសកល តំបន់នេះមានប្រហែល១៤ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើអាស៊ីមានការរីករាលដាលខ្លាំងក៏ដោយ តែតំបន់ទាំងមូលបានរាយការណ៍អំពីភាពប្រសើរឡើងក្នុងការដោះស្រាយជាមួយជំងឺរាតត្បាតនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្នុងទ្វីបនេះ អាស៊ីខាងត្បូងដែលដឹកនាំដោយប្រទេសឥណ្ឌាគឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពោលគឺរួមចំណែកជិត២១ភាគរយនៃករណីឆ្លងនិង១២ភាគរយនៃករណីស្លាប់។

ឥណ្ឌាជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាជាង៥៧,០០០ករណីក្នុងមួយថ្ងៃ។

ប្រទេសឥណ្ឌាមានអត្រាស្លាប់ជាមធ្យម៧៦៤នាក់ក្នុងមួយថ្ងៃដែលជាអត្រាអាក្រក់បំផុតនៅលើពិភពលោកនិងមានចំនួនមនុស្សស្លាប់ម្នាក់ក្នុងចំណោម១៣នាក់ដោយសារជំងឺរាតត្បាតជាសកល។

ប្រទេសនេះបានរាយការណ៍ថា មានការឆ្លងជិត៧.៨លានករណីនៅពីក្រោយសហរដ្ឋអាមេរិកដែលមាន៨.៥លានករណី។ អ្នកស្លាប់នៅឥណ្ឌាមាន១១៨,០០០នាក់ចំណែកសហរដ្ឋអាមេរិកមាន២២៤,១២៨នាក់។

អ្នកជិតខាងភាគខាងកើតប្រទេសឥណ្ឌាគឺបង់ក្លាដែស ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេលំដាប់ទី២នៅអាស៊ីដែលមានករណីជិត៤០០,០០០ករណី។

នៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីបានវ៉ាដាច់ហ្វីលីពីនកាលពីសប្តាហ៍មុនជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយមានអ្នកឆ្លងជាង៣៧០,០០០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម