Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា ធ្វើយ៉ាងណាត្រូវតែកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកនៅពេទ្យ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធបានអំពាវនាវ ឲ្យប្រទេសទាំងអស់ បង្កើនការឃ្លាំមើល ការធ្វើតេស្តតាមលំដាប់លំដោយ និងលម្អិតបំផុត ។ ប្រសិនបើធ្វើតេស្តរហ័ស មិនបានត្រឹមត្រូវ ឬធ្វេសប្រហែសកន្លែងណាមួយ នឹងធ្វើឲ្យអ្នកជំងឺអាចបាត់បង់ជីវិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ការរីករាលដាលជាសាកល របស់វីរុសបំប្លែងខ្លួន បង្ហាញថា​ វាអាចជះឥទ្ធិពលយ៉ាងសំខាន់ លើជំងឺរាតត្បាតកូវីដ ហើយពេលវេលាដើម្បីទប់ស្កាត់វា គឺកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យ កាន់តែច្រើនជាងមុន ។

ចំណែកនាយកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បាននិយាយថា ដោយសារវីរុសនេះ ហាក់ដូចជា រីករាលដាលកាន់តែងាយស្រួល កិច្ចខិតខំប្រឹងប្រែង ត្រូវតែកើនឡើងទ្វេដង ដើម្បីបំបែកខ្សែសង្វាក់នៃការឆ្លងបាន លឿន។

ទន្ទឹមនោះ WHO ក៏បានកត់សម្គាល់ឃើញដែរថា ភស្តុតាងដំបូងពីវ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹង Omicron ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់បាន និយាយ កាលពីថ្ងៃពុធថា វ៉ាក់សាំង ៣ ដូសរបស់ពួកគេអាចកម្ចាត់ Omicron នៅ ក្នុងការធ្វើតេស្តមន្ទីរ ពិសោធន៍ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖ការពិតទាំង ៦ គួរដឹង ពីវីរុសបំប្លែងខ្លួន Omicron ឲ្យច្បាស់ជាងមុនបន្ថែមទៀត

ចុចអាន៖WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម