Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អនុម័តច្បាប់ហាមឃាត់ការនាំចូលទំនិញផលិតពីកម្លាំងពលកម្ម ដោយបង្ខំរបស់ ចិន

បានផុស

នៅ

សភាតំណាងរាស្រ្តអាមេរិកបានអនុម័តច្បាប់មួយហាមប្រាមការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំពីខេត្ត Xinjiang របស់ចិន និងគំរាមកំហែងដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីចិនដែលទទួលខុសត្រូវចំពោះថាធ្វើទុក្ខបុកម្នេញជនជាតិភាគតិចមូស្លីមក្នុងតំបន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅ នៃច្បាប់ដែលទទួលបានសំឡេងគាំទ្រ ៤២៨ ទល់នឹង ១ សំឡេង និងត្រូវបានអនុម័តកាលពីថ្ងៃពុធគឺដើម្បីធានាថា “ទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំនៅ ក្នុងតំបន់ស្វយ័ត Xinjiang Uyghur នៃសាធារណៈរដ្ឋប្រជាមានិតចិន គឺមិនឲ្យចូលទៅ ក្នុងទីផ្សារសហរដ្ឋអាមេរិកទេ” ។

ច្បាប់នេះកំណត់គោលដៅ លើ “របស់របរប្រដាប់ប្រដា វត្ថុ និងទំនិញដែលនាំចូលដោយផ្ទាល់ពីតំបន់ស្វយ័ត Xinjiang Uyghur ឬផលិតដោយជនជាតិអ៊ុយហ្គ័រ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ទីបេ ឬសមាជិកនៃក្រុមរងការបៀតបៀនផ្សេងទៀតនៅ ក្នុងប្រទេសចិន” ។

លើសពីនេះ ច្បាប់នេះតម្រូវឲ្យប្រធានាធិបតីអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីដែលទទួលខុសត្រូវចំពោះការបៀតបៀនជនជាតិភាគតិច និងសម្រួលដល់ការប្រើប្រាស់កម្លាំងពលកម្មដោយមិនស្ម័គ្រចិត្ត ។

នៅ ក្នុងឯកសារច្បាប់នីតិប្បញ្ញត្តិរបស់អាមេរិកបានចោទប្រកាន់ប្រទេសចិនពីបទដាក់ពន្ធនាគារតាមអំពើចិត្តលើជនជាតិអ៊ុយហ្គ័រ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងសមាជិកនៃក្រុមជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅ ក្នុងប្រព័ន្ធនៃជំរំឃុំឃាំងក្រៅ ប្រព័ន្ធតុលាការដល់ទៅ ១.៨ លាននាក់ ។

ច្បាប់បាននិយាយថា អ្នកទោសត្រូវបានបង្ខំឲ្យផលិតវាយនភណ្ឌ គ្រឿងអេឡិចត្រូនិក ផលិតផលអាហារ ស្បែកជើង តែ និងសិប្បកម្មផ្សេងៗនៅ បណ្តាញរោងចក្រដែលឧបត្ថម្ភដោយរដ្ឋាភិបាលនៅ ខេត្ត Xinjiang និងកន្លែងផ្សេងទៀតក្នុងប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ប្រកាសធ្វើពហិការការទូត មិនចូលរួម អូឡាំពិករដូវរងានៅ ប៉េកាំង (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ១០ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ១២ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៤៣ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម