ព័ត៌មានអន្ដរជាតិ
អង់គ្លេស ដាក់វិធានការរឹតបន្តឹងខ្លាំង ក្រោយឆ្លង Omicron កាន់តែច្រើនក្នុងប្រទេស
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានដាក់កំហិត លើវិធានការកូវីដកាន់តែតឹងរ៉ឹង នៅ ក្នុងប្រទេស កាលពីថ្ងៃពុធ ដោយបញ្ជាឲ្យមនុស្សធ្វើការពីផ្ទះ ពាក់ម៉ាស់នៅ កន្លែងសាធារណៈ និងប្រើប្រាស់វ៉ាក់សាំង ដើម្បីបន្ថយការរីករាលដាលនៃ Omicron។

លោក Johnson បាននិយាយថា Omicron កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ហើយលោកមិនមានជម្រើស ក្រៅ ពីផ្លាស់ទីទៅ “ផែនការ B” ខណៈពេលដែលកម្មវិធីជំរុញវ៉ាក់សាំង ចាប់ផ្ដើមចាក់ក្នុងប្រទេស។
លោកបានបន្ថែមទៀតថា វិធានការថ្មីគឺចាំបាច់បន្ទាប់ពី ៥៦៨ ករណី នៃ Omicron ត្រូវបានរកឃើញនៅ ក្នុងប្រទេស ដោយមានទិន្នន័យបង្ហាញថា ពេលវេលានៃការឆ្លងកើនឡើងទ្វេដងរបស់វា អាចស្ថិតនៅ ចន្លោះពី ២ ទៅ ៣ ថ្ងៃ។
លេខាធិការសុខាភិបាលលោក Sajid Javid បាននិយាយថា ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា ចំនួននៃការឆ្លងមេរោគ Omicron ពិតជាខ្ពស់ជាងចំនួនករណី ដែលបានបញ្ជាក់ប្រហែល ២០ដង ដែលមានន័យថាអាចមានជិត ១០,០០០ករណី ។

ទោះយ៉ាងណា សមាជិកសភាជាច្រើននៅក្នុងគណបក្សផ្ទាល់របស់លោក Johnson ក៏មានការខឹងសម្បា ចំពោះការរឹតបន្តឹងថ្មីនេះផងដែរ ដោយភ័យខ្លាចថា នឹងមានផលប៉ះពាល់ បន្ទាប់ពីសេដ្ឋកិច្ចធ្លាក់ចុះជាប្រវត្តិសាស្ត្រ ១០ ភាគរយ កាលពីឆ្នាំមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO ថា ធ្វើយ៉ាងណាត្រូវតែកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកនៅពេទ្យ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?