Connect with us

ព័ត៌មានអន្ដរជាតិ

សំណុំរឿងសម្លាប់អ្នកកាសែត Khashoggi ៖ បារាំង ចាប់ជនសង្ស័យបានហើយ តែដោះលែងវិញ

បានផុស

នៅ

ប្រទេស​បារាំង​បាន​ដោះលែង​បុរស​អារ៉ាប៊ីសាអូឌីត​ម្នាក់​ដែល​មាន​ឈ្មោះ ​និង​អាយុ​ដូចគ្នា​នឹង​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកកាសែត​​លោក Jamal Khashoggi នៅ ប្រទេសតួកគី​កាលពី​ឆ្នាំ ២០១៨ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Khalid Alotaibi ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបារាំងកាលពីថ្ងៃអង្គារនៅ ឯអាកាសយានដ្ឋាន Charles de Gaulle ហើយត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃក្រុមវាយប្រហារលោក Khashoggi  ។

ប៉ុន្តែភ្លាមៗនោះ ស្ថានទូត​អារ៉ាប៊ីសាអូឌីតប្រចាំទីក្រុង​ប៉ារីសបាន​ប្រកាស​ថា​ ជន​សង្ស័យដែលចាប់ខ្លួន​បាន​​នេះ គ្មានពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​​អ្នក​កាសែត Khashoggi នោះទេ ហើយចោទបារាំងថាបានចាប់ខ្លួនមនុស្សខុស ។

ទន្ទឹមនោះ ស្ថានទូត​បាន​ស្នើ​សុំឲ្យ​បារាំង​ផ្តល់​សេរីភាព​ដល់ពលរដ្ឋ​អារ៉ាប៊ីសាអូឌីត​រូប​នេះវិញ ព្រោះ​ជនជាប់​ចោទ​ត្រូវ​បានតុលាការ​កាត់​ទោស​រួច​អស់​ហើយ ។

គួរបញ្ជាក់ថា “Khalid Alotaibi” ត្រូវបានគេរាយការណ៍ថាជាឈ្មោះសាមញ្ញមួយនៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ទីបំផុត អាល្លឺម៉ង់ រកឃើញអធិការបតីថ្មីជំនួសលោកស្រី Angela Merkel

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម