ព័ត៌មានអន្ដរជាតិ
អូទ្រីស ប្រើធម៌ក្តៅ ពិន័យអ្នកមិនព្រមចាក់វ៉ាក់សាំងជាង ៤,០០០ ដុល្លារ (មានវីដេអូ)
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សអភិរក្សរបស់ប្រទេសអូទ្រីស បានប្រកាសព័ត៌មានលម្អិតអំពីផែនការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងកូវីដជាកំហិត ដោយនិយាយថា ខ្លួននឹងអនុវត្តចំពោះមនុស្សដែលមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ ហើយការបដិសេធ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់៣,៦០០អឺរ៉ូ (៤,០៧១ដុល្លារ) រៀងរាល់បីខែម្តង។

ប្រហែល៦៨ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសអូទ្រីស បានទទួលវ៉ាក់សាំងយ៉ាងពេញលេញប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាអត្រាទាបបំផុតមួយនៅអឺរ៉ុបខាងលិច។
ជនជាតិអូទ្រីសជាច្រើនមានការសង្ស័យអំពីវ៉ាក់សាំង ដែលជាទស្សនៈមួយត្រូវបានបំផុសគំនិតដោយគណបក្សសេរីភាពស្តាំនិយម ដែលជាគណបក្សធំបំផុតទីបីនៅក្នុងសភា។
ខណៈការឆ្លងបានឈានដល់កម្រិតកំណត់ត្រាកាលពី៣សប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសពីការបិទប្រទេសជាលើកទីបួន ដោយនិយាយថា ខ្លួននឹងធ្វើឲ្យការចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា ហើយក្លាយជាប្រទេសសហភាពអឺរ៉ុបដំបូងគេដែលធ្វើដូច្នេះ។

រដ្ឋមន្ត្រីក្រសួងកិច្ចការរដ្ឋធម្មនុញ្ញ Karoline Edtstadler បានប្រាប់សន្និសីទសារព័ត៌មាន ជាមួយរដ្ឋមន្ត្រីសុខាភិបាល Wolfgang Mueckstein កាលពីថ្ងៃព្រហស្បតិ៍ថា “យើងមិនចង់ដាក់ទោសអ្នកដែលមិនបានចាក់វ៉ាក់សាំងទេ។ យើងចង់ឈ្នះពួកគេ ហើយបញ្ចុះបញ្ចូលពួកគេឲ្យទទួលថ្នាំបង្ការ”។
គួរបញ្ជាក់ថា អាណត្តិវ៉ាក់សាំង ដែលត្រូវតែអនុម័តដោយសភា នឹងចាប់ផ្តើមនៅថ្ងៃទី១ខែកុម្ភៈ និងអូសបន្លាយរហូតដល់ខែមករាឆ្នាំ២០២៤៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?