ព័ត៌មានអន្ដរជាតិ
តើមេទ័ព វៀតណាម ហ័ង ស៊ុនចៀន ខ្លាំងប៉ុនណាទៅទើបហ៊ានចោទ កម្ពុជា ថានាំជំងឺឆ្លងទៅប្រទេសខ្លួន? (មានវីដេអូ)
មេទ័ពព្រំដែនវៀតណាមលោក ហ័ង ស៊ុនចៀន (Hoang Xuan Chien) ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗពាក់ព័ន្ធនឹងការចោទប្រកាន់កម្ពុជាថា ជាប្រភពនាំជំងឺឆ្លងចូលទៅ ក្នុងប្រទេសវៀតណាម គឺជាឧត្តមសេនីយ៍ជាន់ខ្ពស់ក្នុងជួរកងទ័ពប្រជាជនវៀតណាម មានឋានៈជាឧត្តមសេនីយ៍ឯក ។
បច្ចុប្បន្នលោកជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមទទួលបន្ទុកកិច្ចការបរទេស និងព្រំដែន ។ នៅ ក្នុងបក្សកុម្មុយនិស្តវៀតណាម លោកជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សទី ១៣ និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមយោធាផងដែរ ។
ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩ លោក Hoang Xuan Chien កាន់តំណែងជានាយករងសាលាឆ្មាំព្រំដែន ហើយនៅឆ្នាំ ២០០៩ ដដែលនោះលោកត្រូវបានចាត់តាំងជាមេបញ្ជាការកងឆ្មាំព្រំដែនខេត្ត Thua Thien Hue ។ ឆ្នាំ ២០១២ លោកត្រូវបានតែងតាំងជាមេបញ្ជាការរងនៃឆ្មាំព្រំដែនវៀតណាម និងត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ។
ឆ្នាំ ២០១៣ លោកបានផ្លាស់ទៅ ជាមេបញ្ជាការរង និងជានាយសេនាធិការនៃកងការពារព្រំដែនវៀតណាម ហើយនៅ ខែខែវិច្ឆិកា ឆ្នាំ ២០១៥ លោក Hoang Xuan Chien ត្រូវបានតែងតាំងជាមេបញ្ជាការឆ្មាំព្រំដែនវៀតណាម ខណៈនៅ ខែមេសា ឆ្នាំ ២០១៦ លោកត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក ។
រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានតែងតាំងឧត្តមសេនីយឯក Hoang Xuan Chien ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការមជ្ឈិមយោធា និងមេបញ្ជាការឆ្មាំព្រំដែន ទៅ ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ចំណែកនៅ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានប្រគល់សេចក្តីសម្រេចដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយឯកដល់លោក Hoang Xuan Chien ជាប្រមុខកងទ័ពប្រជាជន ។ នៅ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ក្នុងមហាសន្និបាតជាតិលើកទី ១៣ របស់បក្ស លោកត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣ ពីឆ្នាំ ២០២១ ដល់ ២០២៦ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ មេទ័ពការពារព្រំដែនវៀតណាមរូបនេះបានរៀបចំសន្និសិទស្តីវិធានការការពារការឆ្លងជំងឺកូវីដ ១៩ តាមព្រំដែនវៀតណាម-កម្ពុជា ។ នៅ ពេលនេះ លោក Hoang Xuan Chien បាននិយាយថា បើវៀតណាមមិនធ្វើការប្រុងប្រយ័ត្នទេ ជំងឺឆ្លងពីកម្ពុជានឹងចូលទៅ វៀតណាម ដូចជំនន់ទឹកទន្លេមេគង្គ ។ សម្តេចតេជោ បានហៅ សម្តីបែបនេះថា បានធ្វើឲ្យសម្តេចមានការឈឺចាប់ និងថា មេទ័ពវៀតណាមរូបនេះ មិនត្រូវប្រើប្រាស់ពាក្យសម្តីយ៉ាងនេះមកលើប្រទេសជិតខាងនោះឡើយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ សម្តេចតេជោ បានទាត់ចោលការចោទប្រកាន់របស់មេទ័ពវៀតណាមដែលថាកម្ពុជានាំជំងឺឆ្លងទៅ វៀតណាម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់