ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុកជិត ៥០នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅ ម៉ិកស៊ិក
ជនចំណាកស្រុកចំនួន៤៩នាក់បានស្លាប់ នៅពេលដែលរថយន្តសណ្តោង បានបុកជាមួយរថយន្តដឹកទំនិញ ហើយក្រឡាប់នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក នៅថ្ងៃសុក្រនេះ (ពេលវេលានៅកម្ពុជា)។

សេវាកម្មការពារជនស៊ីវិលរដ្ឋ Chiapas ដែលមានព្រំប្រទល់ជាប់ប្រទេស ហ្គាតេម៉ាឡា បាននិយាយថា មនុស្សចំនួន៥៨នាក់ទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដោយក្នុងនោះមាន៣នាក់របួសធ្ងន់។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃគ្រោះថ្នាក់នេះ មិនត្រូវបានគេបញ្ជាក់ភ្លាមៗទេ។

រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយថា ជនចំណាកស្រុកមួយចំនួនដែលស្លាប់ ក៏រួមមានជនបរទេសដែរ។
លោក Ebrard បានសរសេរនៅលើ Twitter ថា “សូមចូលរួមរំលែកទុក្ខ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារដែលរងផលប៉ះពាល់។ យើងកំពុងធ្វើការទំនាក់ទំនងជាមួយក្រសួងការបរទេសនៃប្រទេសដែលរងផលប៉ះពាល់”៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ រដូវធ្លាក់ទឹកកកនៅ អាមេរិក រដ្ឋទាំងនេះជាប់ឈ្មោះបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ