ព័ត៌មានអន្ដរជាតិ
ថៃ ជាប់ចំណាត់លេខ ៩ នៃសន្ទស្សន៍ហានិភ័យអាកាសធាតុសកល អាក្រក់បំផុតក្នុងប្រទេស
អាកាសធាតុនៅ ថៃ ត្រូវបានគេចាត់ទុកថា មានសភាពអាក្រក់ខ្លាំង ដែលប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៩ នៃសន្ទស្សន៍ហានិភ័យអាកាសធាតុសកល ឆ្នាំ២០២១ និងរងផលប៉ះពាល់ខ្លាំងបំផុតដោយ “ព្រឹត្តិការណ៍អាកាសធាតុខ្លាំង” ចន្លោះឆ្នាំ ២០១០ ដល់ ២០១៩។
អាកាសធាតុដ៏អាក្រក់នេះ បានមកនូវព្យុះ ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត។ ជាពិសេសមានភ្លៀងធ្លាក់ខ្លាំង ក្នុងរដូវខ្យល់មូសុងរបស់ប្រទេសនេះ ត្រូវបានគេដឹងថា បណ្ដាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ បំផ្លាញទ្រព្យសម្បត្តិ និងនាំឲ្យមនុស្សរងរបួស ជួនកាលស្លាប់ក៏មាន។
សន្ទស្សន៍នេះ បាននាំមកនូវចាត់ចំណាត់ថ្នាក់ប្រទេសកំពូលទាំង ១០ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយព្រឹត្តិការណ៍អាកាសធាតុខ្លាំងដូចជា ៖ ព័រតូរីកូ ,មីយ៉ាន់ម៉ា, ហៃទី, ហ្វីលីពីន ,ម៉ូសំប៊ិក ,បាហាម៉ាស បង់ក្លាដេស ,ប៉ាគីស្ថាន ថៃ និង នេប៉ាល់ ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ព្យុះត្រូពិក ខ្យល់ព្យុះ និងទឹកជំនន់ គឺជាមូលហេតុចម្បងនៃការខូចខាតបរិស្ថានពិភពលោកក្នុងឆ្នាំ ២០១៩។ ទាំងនេះទំនងជាលទ្ធផលនៃការកើនឡើងសីតុណ្ហភាព។ ការិយាល័យគោលនយោបាយ និងផែនការធនធានធម្មជាតិ និងបរិស្ថានបាននិយាយថា ប្រទេសថៃចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយព្រឹត្តិការណ៍អាកាសធាតុបំផ្លិចបំផ្លាញទាំងនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ មានសិទ្ធចូល អាល្លឺម៉ង់ លុះត្រាបំពេញលក្ខខណ្ឌនេះ ក្រោយដកចេញពីបញ្ជីប្រទេស មានហានិភ័យ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ