ព័ត៌មានអន្ដរជាតិ
ប្រទេសនីការ៉ាហ្គាផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ប្តូរភក្តីភាពទៅចិន
ប្រទេសនីការ៉ាហ្គាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានផ្តាច់ទំនាក់ទំនងការទូតយូរអង្វែងរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ដោយបានប្តូរភក្តីភាពទៅទីក្រុងប៉េកាំងក្នុងការទទួលស្គាល់គោលនយោបាយចិនតែមួយរបស់បក្សកុម្មុយនិស្តចិនដែលនេះជាការថយចុះសម្ព័ន្ធមិត្តអន្តរជាតិកំពុងខ្សោយរបស់តៃវ៉ាន់។

ក្រសួងការបរទេសនីការ៉ាហ្គាបាននិយាយក្នុងសេចក្តីថ្លែងមួយជាភាសាអង់គ្លេស និងបារាំងថា ៖«រដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គាថ្ងៃនេះបានផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ និងឈប់មានការទាក់ទងណាមួយ ឬទំនាក់ទំនងផ្លូវការទៀតហើយ»។
សេចក្តីថ្លែងការណ៍បន្តថា ៖«សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងចិនទាំងអស់ ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន»។
បណ្តាញសារព័ត៌មានរដ្ឋចិនបាននិយាយថា តំណាងរដ្ឋាភិបាលមកពីចិន និងនីការ៉ាហ្គានឹងរៀបចំកិច្ចពិភាក្សានៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិននាថ្ងៃសុក្រនេះ។
ស្របពេលជាមួយគ្នានេះ កោះតៃវ៉ាន់បានឆ្លើយតបវិញភ្លាមៗដោយសម្តែងចេញពីការឈឺចាប់ និងសោកស្តាយចំពោះការសម្រេចចិត្តរបស់នីការ៉ាហ្គា។
តៃវ៉ាន់និយាយថា ប្រធានាធិបតីរបស់ប្រទេសអាមេរិកកណ្តាលមួយនេះគឺលោក Daniel Ortega មិនបានយកចិត្តទុកដាក់ចំពោះសម្ព័ន្ធភាពរវាងប្រជាជនតៃវ៉ាន់ និងនីការ៉ាហ្គាទេ។

ក្រសួងការបរទេសតៃវ៉ាន់បាននិយាយហាក់ដូចផ្គើនវិញថា ៖«ក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិមួយ តៃវ៉ាន់ក៏មានសិទ្ធិផ្លាស់ប្តូរ និងអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសផ្សេងដែរ»។
ចំណែកលោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិបានអបអរសាទរចំពោះប្រទេសនីការ៉ាហ្គា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ