ព័ត៌មានអន្ដរជាតិ
ក្រោយរាលដាលខ្លាំងនៅប៉ែកអឺរ៉ុប នេះជារឿង ១០ សំខាន់ខ្លាំង WHO បានបញ្ជាក់ពី Omicron
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទិន្នន័យដំបូងបង្ហាញថា Omicron ជាវីរុសបំប្លែងខ្លួនចុងក្រោយបង្អស់នៃ SARS-CoV-2 ត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូង ហើយអាចងាយឆ្លងដល់អ្នកដែលបានឆ្លងមេរោគមុន ឬចាក់វ៉ាក់សាំងរួចរាល់។

មេរោគនេះមានសភាពស្រាលជាងប្រភេទផ្សេងៗទៀត ដូចដែលបានជួបកន្លងមក និងមិនទាន់មានប្រទេសណាបញ្ជាក់ការស្លាប់នោះទេ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ក៏មិនចាំបាច់ត្រូវការជំនួយអុកស៊ីសែន។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា “ទិន្នន័យដែលកើតចេញពីអាហ្វ្រិកខាងត្បូង បង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងមេរោគ Omicron ម្តងទៀត” ។
ទោះយ៉ាងណាក្រោយឆ្លងខ្លាំងនៅ ប៉ែកអឺរ៉ុប នេះជារឿង ១០ យ៉ាងដែល WHO បញ្ជាក់អំពី Omicron ក្នុងស្ថានភាពបច្ចុប្បន្ននេះ ៖
១ ករណី Omicron ត្រូវបានរាយការណ៍នៅ ក្នុងប្រទេសចំនួន ៥៧ ។ ខណៈដែលករណីភាគច្រើនបានកំណត់អត្តសញ្ញាណនៅ ក្នុងប្រទេសទាំងនេះ បច្ចុប្បន្នទាក់ទងនឹងការធ្វើដំណើរ ទោះយ៉ាងណា WHO បានបញ្ជាក់ថា វាអាចផ្លាស់ប្ដូរ នៅពេលដែលមានព័ត៌មានបន្ថែមណាមួយ។
២ នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បាននិយាយថា វីរុសបំប្លែងខ្លួនកំពុងបញ្ជូនប្រកបដោយប្រសិទ្ធភាព ហើយការបញ្ជូនរហ័សនេះ អាចមានប្រសិទ្ធភាពជាង Delta ប៉ុន្តែមិនមែនមានន័យថា មេរោគនេះមិនអាចបញ្ឈប់បានទេ។
៣ WHO បាននិយាយថា ទោះបីជាវាហាក់ដូចជាមិនសូវមានគ្រោះថ្នាក់ក៏ដោយ ក៏នៅ តែអាចប៉ះពាល់ដល់មនុស្សកាន់តែច្រើន ធ្វើឲ្យប្រព័ន្ធសុខាភិបាលលើសទម្ងន់ ដោយសារវាឆ្លងយ៉ាងលឿនខ្លាំង ពិបាកទប់ទល់។
៤ ទោះបីជាវ៉ាក់សាំងបង្ហាញថាមានប្រសិទ្ធភាពតិចប្រឆាំងនឹង Omicron ដូចដែលទិន្នន័យមួយចំនួនបង្ហាញក៏ដោយ វ៉ាក់សាំងទាំងនោះ នៅ តែត្រូវបានគេរំពឹងថា នឹងផ្ដល់ការការពារយ៉ាងសំខាន់ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។
៥ ទាក់ទងនឹងផលប៉ះពាល់របស់ Omicron លើវ៉ាក់សាំង WHO បាននិយាយថា “វាចាំបាច់សម្រាប់ទិន្នន័យបន្ថែមទៀត ដើម្បីវាយតម្លៃថាតើការផ្លាស់ប្ដូរដែលមាននៅ លើ Omicron អាចបណ្ដាលឲ្យមានការថយចុះនៃការការពារពីភាពស៊ាំដែលបានមកពីវ៉ាក់សាំង និងទិន្នន័យស្ដីពីប្រសិទ្ធភាពនៃវ៉ាក់សាំង រួមទាំងការប្រើប្រាស់កម្រិតថ្នាំវ៉ាក់សាំងបន្ថែម។ “
៦ នៅ អាហ្វ្រិកខាងត្បូង អត្រាប្រេវ៉ាឡង់គឺពី ៦០ទៅ ៨០ ភាគរយ ខណៈពេលដែលការគ្របដណ្ដប់លើការចាក់វ៉ាក់សាំងគឺ ៣៥ភាគរយ ។ ប៉ុន្តែ Omicron បានរីករាលដាលយ៉ាងឆាប់រហ័ស ព្រោះវាបង្កការគំរាមកំហែងនៃការឆ្លងឡើងវិញ។
៧ នៅ លើភាពធ្ងន់ធ្ងរនៃ Omicron អង្គការសុខភាពពិភពលោក បាននិយាយថា ទោះបីជាភាពធ្ងន់ធ្ងរស្មើគ្នាឬមានសក្ដានុពលទាបជាង Delta ក៏ដោយ វាត្រូវបានគេរំពឹងថា ការសម្រាកព្យាបាលនៅ មន្ទីរពេទ្យ នឹងកើនឡើងរហ័សប្រសិនបើមនុស្សកាន់តែច្រើនបានឆ្លងមេរោគ ហើយនឹងមានភាពយឺតយ៉ាវ រវាងការកើនឡើងនៃឧប្បត្តិហេតុ នៃករណី និងការកើនឡើងនៃអត្រាស្លាប់។
៨ ការផ្តល់ទិន្នន័យនៃករណី Omicron ដែលត្រូវបានបញ្ជាក់ចំនួន ២១២ បានកំណត់ក្នុងប្រទេសចំនួន ១៨ នៃសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី ៦ ខែធ្នូ WHO បាននិយាយថា ទាំងអស់នេះគឺជាករណីស្រាល។ អាហ្វ្រិកខាងត្បូងបានឃើញការកើនឡើង ៨២ភាគរយ ក្នុងការចូលមន្ទីរពេទ្យ នៅ ចន្លោះថ្ងៃទី ១៨ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ ខែធ្នូ ប៉ុន្តែគេមិនដឹងថាតើ Omicron ជាមូលហេតុនោះទេ។
៩ WHO បានដកស្រង់ការព្យាករណ៍របស់មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺថា ប្រសិនបើ ១ភាគរយនៃការឆ្លងមេរោគ SARS-Cov-2 គឺដោយសារតែ Omicron វានឹងក្លាយទៅ ជាវីរុសលេចធ្លោ នៅ អឺរ៉ុប នៅ ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ។
១០ ទោះបីជាមិនទាន់មានរបាយការណ៍អំពីជំងឺធ្ងន់ធ្ងរណាមួយពី Onicrom ក៏ដោយ WHO បាននិយាយថា Interleukin-6 Receptor Blockers និង corticosteroids ត្រូវបានគេរំពឹងថា នឹងបន្តមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO ថា ធ្វើយ៉ាងណាត្រូវតែកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកនៅពេទ្យ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត