ព័ត៌មានអន្ដរជាតិ
ចិនព្រមានអង់គ្លេស អាមេរិក កាណាដា និងអូស្ត្រាលី នឹងសង់ថ្លៃចំពោះធ្វើពហិការពីកីឡាអូឡាំពិក
ប្រទេសចិនបានធ្វើការព្រមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីថាពួកគេតនឹងត្រូវសង់ថ្លៃសម្រាប់ការធ្វើពហិការការទូតពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសក្នុងសប្តាហ៍នេះពីការធ្វើពហិការការទូតផ្លូវការពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសចិននាខែកុម្ភៈខាងមុខនេះ និងនិយាយថា ដោយសារការរំលោភសិទ្ធិមនុស្សលើក្រុមជនជាតិភាគតិចមូស្លីម Uyghur នៅចិនទើបបានជាសម្រេចចិត្តបែបនេះ។
បន្ទាប់មក នៅថ្ងៃពុធ ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា ក៏បានប្រកាសពីការធ្វើពហិការការទូតពីកីឡាអូឡាំពិកដែរ។ ប្រការនេះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង និងបង្ហើបពីការសងសឹងវិញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់អ្នកកាសែតថា ការប្រើប្រាស់វេទិកាកីឡាអូឡាំពិកដើម្បីជាឩបាយកល់នយោបាយរបស់អាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដា គឺមិនពេញនិយម និងឯកោខ្លួនឯង ហើយពួកគេនឹងសងថ្លៃដោយជៀសមិនផុតចំពោះកំហុសឆ្គងរបស់ពួកគេ។

ការព្រមាននេះបានធ្វើឡើង ស្របពេលប្រទេសបារាំងបាននិយាយថា ខ្លួននឹងមិនធ្វើពហិការពីកីឡាអូឡាំពិកខាងមុខនេះទេ ពីព្រោះកីឡាគឺជាពិភពលោកមួយនៅក្នុងខ្លួនរបស់វាដែលត្រូវតែការពារពីការជ្រៀតជ្រែករឿងនយោបាយ។
ជាមួយគ្នានេះ ប្រទេសរុស្ស៊ីបានរិះគន់ចំពោះការសម្រេចចិត្តរបស់អាមេរិក និងនិយាយថា កីឡាអូឡាំពិក ឆ្នាំ២០២២មិនគួរពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានទទួលការអញ្ជើញរួចហើយពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីចូលរួម។
ចំណែកប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បាននិយាយកាលពីថ្ងៃពុធថា លោកបានកំពុងរក្សានយោបាយឲ្យមានអព្យាក្រឹតលើបញ្ហានេះ និងទទួចពីចំណុចសំខាន់របស់កីឡាអូឡាំពិកគឺការចូលរួមប្រកួតរបស់អត្តពលិក។
ប្រទេសទាំង៤ដែលបានប្រកាសធ្វើពហិការនេះមានទំនាក់មិនសូវល្អប្រសើរទេជាមួយចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ dailymail

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី