Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ​ថា ជម្លោះ​នៅភាគខាងកើត ​អ៊ុយក្រែន ​ហាក់​ដូច​ជា ​អំពើ​ប្រល័យ​ពូជសាសន៍

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជម្លោះនៅ ភាគខាងកើតអ៊ុយក្រែនរវាងកងទ័ពរបស់ទីក្រុង Kiev និងអ្នកបំបែកខ្លួនដែលគាំទ្ររុស្ស៊ី “មើលទៅ ហាក់ដូចជាអំពើប្រល័យពូជសាសន៍” នៅ ពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយលោកខាងលិច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់លោក ពូទីន បានធ្វើឡើង នៅ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន គ្រោងនឹងនិយាយជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky និងប្រមុខប្រទេសផ្សេងទៀតនៅ តាមព្រំដែនរបស់រុស្ស៊ីដែលពាក់ព័ន្ធនឹងការឈ្លានពានរបស់វិមានក្រឹមឡាំង ។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា “ខ្ញុំត្រូវតែនិយាយថា ក្រុមអ្នកបំបែកខ្លួន Russophobia គឺជាជំហានដំបូងឆ្ពោះទៅ រកអំពើប្រល័យពូជសាសន៍ ។ អ្នក និងខ្ញុំដឹងពីអ្វីដែលកំពុងកើតឡើងនៅ ក្នុងតំបន់ Donbass ដែលជាតំបន់ជម្លោះនៅ ភាគខាងកើតនៃប្រទេស ។

ពាក់ព័ន្ធនឹងតំបន់ជម្លោះនេះ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ​ជាច្រើន​សប្តាហ៍កន្លងមកនេះ​បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​រៀបចំ​ផែនការ​ឈ្លានពាន​អ៊ុយក្រែន និង​ការ​ប្រមូលផ្តុំ​កងទ័ព​យ៉ាងច្រើន​តាម​បណ្តោយ​ព្រំដែន​ក្រុង Kiev ។

ទន្ទឹមនោះលោក បៃដិន កាលពីដើមសប្តាហ៍នេះបាននិយាយជាមួយលោក ពូទីន តាមរយៈវីដេអូខលផងដែរ ហើយបានព្រមានរុស្ស៊ីពីការដាក់ទណ្ឌកម្ម ប្រសិនបើខ្លួនចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ រុស្ស៊ី បញ្ជាយន្តហោះ អ៊ីស្រាអែល ប្ដូរផ្លូវហោះហើរចៀសវាងប៉ះជាមួយ យន្តហោះចារកម្ម អាមេរិក (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

សន្តិសុខសង្គម៥៩ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម