ព័ត៌មានអន្ដរជាតិ
បាងកក ត្រៀមខ្លួនរួចរាល់ តទល់ជាមួយ Omicron
យោងតាមអភិបាលក្រុងបាងកក លោក Aswin Kwanmuang បាននិយាយថា រដ្ឋបាលក្រុងបាងកក (BMA) បានរៀបចំមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពរួចជាស្រេច ដើម្បីដោះស្រាយរាល់ស្ថានភាពដែលអាចកើតឡើងពីវីរុសបំប្លែងខ្លួន Omicron។

លោក Aswin បាននិយាយកាលពីថ្ងៃសុក្រនៅលើទំព័រ Facebook របស់គាត់ថា ប្រទេសទាំងអស់នៅជុំវិញពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួន Omicron ដោយសារក្តីព្រួយបារម្ភអំពីការចម្លងដ៏លឿនរបស់វា។
ជាការឆ្លើយតប BMA និងភ្នាក់ងារពាក់ព័ន្ធ បានបង្កើនដំណើរការត្រួតពិនិត្យសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីរកមេរោគ ជាពិសេសអ្នកដែលមកពីប្រទេសដែលមានហានិភ័យ។

BMA កំពុងធានាការត្រៀមរៀបចំរបស់ខ្លួន ក្នុងការប្រតិបត្តិការមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យ ដោយធ្វើឲ្យប្រាកដថា មានគ្រែ និងការផ្គត់ផ្គង់ថ្នាំ ព្រមទាំងឧបករណ៍វេជ្ជសាស្ត្រគ្រប់គ្រាន់។
លោកបន្តថា បុគ្គលិកសុខាភិបាល BMA ភាគច្រើនបានចាក់វ៉ាក់សាំងដូសទីបី និងត្រូវបានត្រួតពិនិត្យជាប្រចាំជាមួយឧបករណ៍ធ្វើតេស្តអង់ទីហ្សែន ហើយពួកគេគោរពយ៉ាងតឹងរ៉ឹងជាមួយវិធានការបង្ការជាសកល។

គួរបញ្ជាក់ថា ករណីឆ្លងមេរោគ Omicron ដំបូងបង្អស់របស់ប្រទេសថៃ គឺជាអ្នកជំនួញជនជាតិអាមេរិកអាយុ៣៥ឆ្នាំដែលបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីការស្លាប់ ឬជំងឺធ្ងន់ធ្ងរពីវីរុសបំប្លែងថ្មីនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ