ព័ត៌មានអន្ដរជាតិ
ទីបំផុត សិង្ហបុរី មានអ្នកឆ្លង Omicron ក្នុងសហគមន៍ហើយ
ក្រសួងសុខាភិបាលសិង្ហបុរីប្រកាសថា ខ្លួនបានធ្វើតេស្ដវិជ្ជមានវីរុសបំប្លែងខ្លួន Omicron ជាករណីឆ្លងក្នុងសហគមន៍លើកដំបូង។
អ្នកជំងឺគឺជាស្ត្រីសិង្ហបុរីអាយុ២៤ឆ្នាំ ដែលធ្វើការជាអ្នកបម្រើសេវានៅអាកាសយានដ្ឋាន និងមិនបានធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ ប៉ុន្តែនាងត្រូវបានគេចាត់ទុកថាជាក្រុមមានហានិភ័យ ព្រោះពួកគេត្រូវធ្វើការនិងមានទំនាក់ទំនងជាមួយអ្នកធ្វើដំណើរជាច្រើននាក់។

នាងបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ហើយមិនចេញរោគសញ្ញាអ្វីឡើយ។
កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ ប្រទេសសិង្ហបុរីក៏បានបញ្ជាក់ពីករណីឆ្លងវីរុសបំប្លែងខ្លួន Omikron ផ្សេងទៀតផងដែរ។ ករណីនោះគឺជាអ្នកធ្វើដំណើរមកពីប្រទេសអាល្លឺម៉ង់ ហើយបានចាក់វ៉ាក់សាំង៣ដូសរួចរាល់។

មុននេះ សិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងមេរោគ Omikron សរុប ៣ករណី ដែលសុទ្ធសឹងតែមកពីបរទេស។ ក្រសួងសុខាភិបាលសិង្ហបុរីជឿជាក់ថា នឹងបន្តរកឃើញការឆ្លងមេរោគ Omikron កាន់តែច្រើនឡើងៗ ហើយបានព្រមានសាធារណជនឲ្យមានការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន សិង្ហបុរីមានពលរដ្ឋរបស់ខ្លួនចំនួន៩៦ភាគរយ បានទទួលថ្នាំបង្ការកូវីដ ហើយកំពុងជំរុញឲ្យគ្រប់គ្នាទៅចាក់វ៉ាក់សាំងដូសទីបី ដើម្បីទប់ទល់ជាមួយវីរុសបំប្លែងខ្លួន Omicron៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thairath
ចុចអាន៖ សិង្ហបុរី ដាក់ កម្ពុជា ក្នុងបញ្ជីចូលប្រទេស មិនចាំបាច់ធ្វើចត្តាឡីស័ក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល