ព័ត៌មានអន្ដរជាតិ
កង្វះគិលានុបដ្ឋាកជាសកលកាន់តែអាក្រក់នៅពេលកូវីដចូលឆ្នាំទី៣
ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិបាននិយាយកាលពីថ្ងៃសុក្រថា ចំនួនគិលានុបដ្ឋាកទូទាំងពិភពលោកបានកំពុងថយចុះថែមទៀត ស្របពេលវីរុសបំប្លែងខ្លួនថ្មី Omicron បានរាតត្បាតយ៉ាងឆាប់រហ័ស ហើយបន្តឈានចូលឆ្នាំទី៣។

នាយកប្រតិបត្តិក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិប្រចាំនៅទីក្រុងហ្សឺណែវ លោក Howard Catton បាននិយាយថា ៖«គិលានុបដ្ឋាកជាច្រើនបានរងគ្រោះពីជំងឺកូវីដ-១៩ និងអត្រានៃការចាកចេញនៅឆ្នាំនេះបានកើនឡើងទ្វេដងគឺពី២០ទៅ៣០%»។ ក្រុមប្រឹក្សានេះមានគិលានុបដ្ឋាកជាសមាជិកប្រមាណ២៧លាននាក់ពីសមាគមគិលានុបដ្ឋាកជាតិ១៣០ទូទាំងពិភពលោក។
លោកមានប្រសាសន៍ថា ៖«ខ្ញុំគិតថា យើងស្ថិតនៅក្នុងចំណុចទាញមួយ…ប្រសិនបើចំនួនទាំងនោះនៅតែបន្តធ្លាក់ចុះ វាអាចជាការចេញទាំងក្រុម»។

«ខ្ញុំស្ទើរតែគិតថា រដ្ឋាភិបាលត្រូវការគិតអំពីកញ្ចប់ជំនួយជីវិតនៃវិធានការដែលពួកគេត្រូវការដាក់បញ្ចូលគ្នាដើម្បីវិនិយោគគិលានុបដ្ឋាក និងបុគ្គលិកថែទាំសុខភាពរបស់ពួកគេនៅឆ្នាំក្រោយ»។
យ៉ាងហោចណាស់ គិលានុបដ្ឋាក១១៥០០០នាក់បានបាត់បង់ជីវិតដោយសារកូវីដ-១៩ ប៉ុន្តែលោក Catton បាននិយាយថា ទិន្នន័យរបស់អង្គការសុខភាពពិភពលោកដែលគិតពីពេលកូវីដចាប់ផ្តើមរហូតដល់ខែឧសភាគឺប្រហែលជាវាយតម្លៃទាប ហើយចំនួនពិតប្រាកដប្រហែលជាពីរដង។
លោកបន្ថែមថា ពិភពលោកខ្វះគិលានុបដ្ឋាកចំនួន៦លាននាក់ហើយ និងគិលានុបដ្ឋាកចំនួន៤.៧៥លាននាក់នឹងចូលនិវត្តរ៍ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

លោក Howard Catton ឲ្យដឹងថា ជាមធ្យម ប្រទេសអ្នកមានមានអត្រាគិលានុបដ្ឋាកជិត១០ដងនៃចំនួនប្រជាជនរបស់ពួកគេ ធៀបនឹងប្រទេសក្រីក្រ ប៉ុន្តែប្រទេសជាច្រើនកំពុងជ្រើសរើសបុគ្គលិកក្រៅប្រទេសដើម្បីមន្ទីរពេទ្យរបស់ពួកគេ។ ក្នុងនោះមានប្រទេសហ្វីលីពីន និងឥណ្ឌាមានទម្លាប់ជ្រើសរើសបុគ្គលិកពេទ្យមកពីក្រៅប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច