ព័ត៌មានអន្ដរជាតិ
ពលរដ្ឋវៀតណាមជាច្រើន ត្រូវប៉ូលិសផាកម្នាក់ជិត ១០០ដុល្លារ ដោយសារអត់ពាក់ម៉ាស់
អាជ្ញាធរក្រុងហូជីមីញ ចាប់តាំងពីចុងសប្តាហ៍កន្លងទៅ បានអនុវត្តវិធានការផាកពិន័យយ៉ាងធ្ងន់ធ្ងរទៅលើពលរដ្ឋដែលរំលោភលើវិធានការការពារកូវីដ ១៩ របស់ក្រសួងសុខាភិបាល ដោយក្នុងនោះ ពលរដ្ឋវៀតណាមជាច្រើន មិនពាក់ម៉ាស់អំឡុងពេលធ្វើដំណើរតាមទីសាធារណៈ សុទ្ធតែត្រូវរងការផាកពិន័យជាប្រាក់ដល់ទៅ ២លានដុង ស្មើប្រមាណ ៨៧ដុល្លារអាមេរិក។

ក្រៅពីនេះ ប៉ូលិសក៏បានចុះត្រួតពិនិត្យហាងលក់ស្រាបៀរដោយថែមទាំងរកឃើញថា មានម្នាក់ក្នុងចំណោម ៤នាក់ ដែលបានប៉ះពាក់ម៉ាស់ការពារកូវីដ ១៩ ដោយអ្នកមិនពាក់សុទ្ធតែរងការពិន័យប្រាក់ ២លានដុល្លារ។
គួរបញ្ជាក់ថា ដើម្បីការពាររលករាតត្បាតជំងឺកូវីដ ១៩ ទូទាំងប្រទេស រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃ ១៥ វិច្ឆិកាកន្លងទៅ បានសម្រេចដាក់ច្បាប់ថ្មី តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់គ្រប់ពេលវេលានៅតាមទីសាធារណៈ ខណៈអ្នករំលោភច្បាប់ត្រូវពិន័យប្រាក់ពី ១-៣ លានដុង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ