Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់ពលរដ្ឋឲ្យប្រយ័ត្ន! ជំងឺផ្តាសាយមួយប្រភេទ ឆ្លងមនុស្សកាន់តែច្រើន

បានផុស

នៅ

អាជ្ញាធរសុខាភិបាលនៅខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិន បានឲ្យដឹងនៅថ្ងៃសៅរ៍ទី១១ខែធ្នូនេះថា មនុស្សឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N6 មួយករណី ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Huizhou។

គណៈកម្មការសុខាភិបាលខេត្តក្វាងទុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅដំណាក់កាលនេះ អ្នកជំនាញ បានចាត់ទុកហានិភ័យនៃការឆ្លង មានកម្រិតទាប។

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបានណែនាំ ប្រជាពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្ន និងចាត់វិធានការបង្ការដូចជា ចៀសវាងការទៅផ្សារលក់សត្វបក្សីរស់ ដោយសារការឆ្លងមេរោគ H5N6 និង H9N2 ទំនងជាកើតឡើងក្នុងរដូវរងា និងរដូវផ្ការីក។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា បុរសអាយុ៦៨ឆ្នាំដែលឆ្លងមេរោគនេះ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ឆ្នាំនេះ ចំនួនមនុស្សនៅក្នុងប្រទេសចិនដែលឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N6 បានកើនឡើង ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមអ្នកជំនាញមួយចំនួន ដែលនិយាយថា មេរោគឆ្លងពីមុន ហាក់ដូចជាផ្លាស់ប្តូរ ហើយអាចឆ្លងដល់មនុស្សកាន់តែច្រើន។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលក្នុងតំបន់ និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា អ្នកឆ្លងជំងឺ H5N6 ជាច្រើនក្នុងប្រទេសចិន បានស្លាប់នៅឆ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម