ព័ត៌មានអន្ដរជាតិ
មេ Pfizer ថា ត្រូវចាក់វ៉ាក់សាំងដូសទី៤ ចាំបាច់ដើម្បីប្រយុទ្ធជាមួយ Omicron
មេក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដដូសទីបួន នឹងត្រូវការជាចាំបាច់ដើម្បីដោះស្រាយជាមួយវីរុសបំប្លែងខ្លួន Omicron។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ លោកវេជ្ជបណ្ឌិត Albert Bourla នាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថយក្សមួយនេះ បានបញ្ចេញគំនិតនៃការចាក់វ៉ាក់សាំងដូសជំរុញប្រចាំឆ្នាំ សូម្បីតែមុនពេលមានការព្រួយបារម្ភខ្លាំងអំពីវីរុសបំប្លែងខ្លួនថ្មីនេះក៏ដោយ។
ឥឡូវ នាយកប្រតិបត្តិ Pfizer អះអាងថា អ្នកដែលងាយរងគ្រោះ អាចត្រូវការដូសជំរុញពីរដងក្នុងឆ្នាំតែមួយ ដើម្បីការពារពួកគេប្រឆាំងនឹងវីរុសបំប្លែងខ្លួនដែលមានការវិវត្តខ្ពស់ ខណៈវីរុសនេះត្រូវបានគេគិតថា នឹងធ្វើឲ្យវ៉ាក់សាំងចុះខ្សោយប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការឆ្លងមេរោគ ជាពិសេសបើគ្រាន់តែចាក់ពីរដូស។
លោកវេជ្ជបណ្ឌិតបន្តថា វ៉ាក់សាំងបីដូសនឹងផ្តល់ការការពារយ៉ាងល្អប្រឆាំងនឹងកូវីដ ក្នុងរដូវរងានេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនប្រាកដថា ភាពស៊ាំថយចុះលឿនប៉ុនណានោះទេ។
រឿងនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Pfizer បានព្រមាននាពេលថ្មីៗថា ការចាក់វ៉ាក់សាំងរបស់ខ្លួនចំនួនពីរដូស នឹងមិនការពារការឆ្លងមេរោគ Omicron បានទេ ប៉ុន្តែនៅតែអាចផ្តល់ការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរបាន។ ក្រុមអ្នកវិទ្យាសាស្ត្រឯករាជ្យជឿថា វ៉ាក់សាំងផ្សេងទៀតក៏ដូចគ្នានេះដែរ។
ប៉ុន្តែការធ្វើតេស្តមន្ទីរពិសោធន៍បឋមបានបង្ហាញថា វ៉ាក់សាំង Pfizer ទីបីបានបង្កឲ្យមានការឆ្លើយតបអង់ទីគ័ររឹងមាំជាងមុនចំពោះវីរុសបំប្លែងខ្លួន Omicron៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្តបញ្ជាក់ហើយ វ៉ាក់សាំង៣ដូស ទើបអាចយកឈ្នះ Omicron បាន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ