ព័ត៌មានអន្ដរជាតិ
ចោរស្រី៤នាក់ដើរស្រាត ជាការដាក់ទណ្ឌកម្ម នៅ ប៉ាគីស្ថាន (វីដេអូខាងក្នុង)
វីដេអូមួយដែលត្រូវបានចែករំលែកតាមអ៊ីនធើណិត បានបង្ហាញពីស្ត្រីចំនួនបួននាក់ ត្រូវបានគេដោះសម្លៀកបំពាក់ វាយដំ និងឲ្យដើរដង្ហែ ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការលួចរបស់របរពីហាងមួយនៅប្រទេស ប៉ាគីស្ថាន។
ស្ត្រីទាំងនោះ បានរងការចោទប្រកាន់ពីបទលួចទំនិញនៅក្រុង Faisalabad នៃរដ្ឋ Punjab ហើយអ្នកស្រុកចាប់បាន។

នៅក្នុងវីដេអូ ស្ត្រីទាំងនោះបានចូលទៅក្នុងហាងដែលមានបុរសម្នាក់កំពុងធ្វើការ ហើយហាក់ដូចជាយករបស់របរចេញពីធ្នើរ។
ក្រោយមក គេឃើញស្ត្រីម្នាក់យំនៅលើឥដ្ឋ។ ស្ត្រីម្នាក់ទៀត ត្រូវបុរសបីនាក់អូសយកទៅជិតស្រ្តីទី១។

ក្រោយការវាយដំ ស្ត្រីទាំងនោះត្រូវបានគេឲ្យដើរអាក្រាតកាយតាមផ្លូវ រយៈពេលមួយម៉ោង មុនពេលប៉ូលិសរដ្ឋ Punjab ទទួលដំណឹង និងមកជួយធ្វើអន្តរាគមន៍ ។
មនុស្ស៥នាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Lindaikejisblog

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់