ព័ត៌មានអន្ដរជាតិ
វៀតណាមធ្ងន់ធ្ងរ! រកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន
កាលពីថ្ងៃសៅរ៍ ប្រទេសវៀតណាម បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន ១៦,១០៤ករណី នៅក្នុង៥៩ទីតាំង ដែលនេះជាការឆ្លងមេរោគប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានសោះ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។
ទីតាំងចំនួនបីដែលកត់ត្រាករណីឆ្លងថ្មីខ្ពស់បំផុតគឺទីក្រុងហូជីមិញមាន១,៤៤១ករណី, ខេត្ត Binh Phuoc ១,១៦៤ករណី និងខេត្ត Tay Ninh ៩០៣ករណី។
ការស្លាប់មនុស្ស២០៩នាក់ដោយសារជំងឺកូវីដ១៩ ក៏ត្រូវបានកត់ត្រាផងដែរ កាលពីថ្ងៃសៅរ៍។ គិតត្រឹមពេលនេះ ចំនួនសរុបនៃការស្លាប់គឺ២៧,៦១១នាក់ ឬស្មើនឹងប្រហែល២ភាគរយនៃការឆ្លងមេរោគទាំងអស់។
នៅថ្ងៃសៅរ៍ដដែលនេះ អ្នកជំងឺកូវីដចំនួន ១,០៨៤នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឲ្យអ្នកជាសះស្បើយសរុបកើនដល់ ១,០៥៣,៤២៥នាក់។
គួរបញ្ជាក់ថា វៀតណាមបានចាក់ថ្នាំបង្ការកូវីដមួយដូសដល់មនុស្សចំនួន ៧៤,៧ លាននាក់ខណៈ មនុស្ស៥៧.១លាននាក់ បានទទួលវ៉ាក់សាំងចំនួន២ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ទម្លាយទំហំទឹកប្រាក់ ដែល វៀតណាម ចំណាយដើម្បីប្រយុទ្ធប្រឆាំង កូវីដ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក