ព័ត៌មានអន្ដរជាតិ
ព្យុះកំបុតត្បូងជាង៣០ កំពុងវាយប្រហារសម្លាប់មនុស្ស និងបង្កមហន្តរាយធំធេងនៅ អាមេរិក (មានវីដេអូ)
ខ្យល់ព្យុះកំបុតត្បូងកំពុងបំផ្លិចបំផ្លាញ ទូទាំងភាគកណ្តាល និងខាងត្បូងសហរដ្ឋអាមេរិក ដោយបានកម្ទេចអគារ និងឆក់យកជីវិតមនុស្ស ខណៈក្រុមមន្ត្រីបារម្ភថា ចំនួនអ្នកស្លាប់អាចកើនលើស៨០នាក់។
គ្រាន់តែនៅក្នុងរដ្ឋ Kentucky តែមួយ អភិបាលរដ្ឋបាននិយាយថា មនុស្សជាង៧០នាក់ អាចស្លាប់បន្ទាប់ពីយប់ដ៏មហន្តរាយបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ Kentucky។
ក្នុងចំណោមការខូចខាតធំៗបំផុត ខ្យល់ព្យុះកំបុតត្បូង បានកម្ទេចរោងចក្រទៀននៅរដ្ឋ Kentucky, ឃ្លាំង Amazon នៅរដ្ឋ Illinois និងមណ្ឌលថែទាំនៅរដ្ឋ Arkansas ដោយបានសម្លាប់មនុស្សនៅក្នុងសហគមន៍នីមួយៗ។
ព្យុះកំបុតត្បូងជាង៣០ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋយ៉ាងហោចណាស់ប្រាំមួយ រួមទាំង Missouri, Tennessee និង Mississippi ផងដែរ។
លោក Andy Beshear អភិបាលរដ្ឋ Kentucky បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា “ខ្ញុំប្រាកដណាស់ថាចំនួនអ្នកស្លាប់នៅរដ្ឋ Kentucky គឺជិត១០០នាក់។ កម្រិតនៃការបំផ្លិចបំផ្លាញគឺមិនដូចអ្វីដែលខ្ញុំធ្លាប់ឃើញនោះទេ”។
កន្លែងមួយដែលរងការបំផ្លិចបំផ្លាញបំផុតគឺទីក្រុង Mayfield ភាគនិរតីរដ្ឋ Kentucky ជាកន្លែងដែលខ្យល់ព្យុះកំបុតត្បូងបានវាយប្រហាររោងចក្រផលិតទៀន Mayfield Consumer Products កាលពីយប់ថ្ងៃសុក្រ ខណៈពេលដែលមនុស្សកំពុងធ្វើការ។ លោក Beshear និយាយថាមនុស្សប្រហែល១១០នាក់ជាប់នៅខាងក្នុង ហើយរាប់សិបនាក់ត្រូវបានគេភ័យខ្លាចថា ស្លាប់នៅទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ជាផ្លូវការនៅរដ្ឋ Kentucky មិនត្រូវបានបញ្ចេញទេ។ ទន្ទឹមនោះ ការស្លាប់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Arkansas ២នាក់, Tennessee ៤នាក់, Illinois ៦នាក់និង Missouri ២នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អាមេរិកជួបព្យុះកំបុតត្បូងដ៏មហន្តរាយ ស្លាប់យ៉ាងតិចក៏ ១០០នាក់ដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»