ព័ត៌មានអន្ដរជាតិ
ដំរីចុះប្រេងជាន់សម្លាប់ម្ចាស់បែកសាកសពជាចម្រៀក
ម្ចាស់ដំរីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ខណៈដែលកំពុងប្រើសត្វដំរីរបស់ខ្លួនអោយអូសឈើ ក្នុងចម្ការកៅស៊ូ ស្រាប់តែដំរីនោះចុះប្រេង ធ្វើអោយវាបង្កើននូវភាពសាហាវភ្លាមៗ និងបានងាកមកជាន់សម្លាប់ម្ចាស់វាទាំងកម្រោលតែម្តង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុច ហ៊ួយក្លាង ស្ថិតក្នុងភូមិ៧ ឃុំកាទូន ស្រុកភីពូន ខេត្តនគរស៊ីថាំម៉ារ៉ាត ប្រទេសថៃ ដែលម្ចាស់ដំរីនោះ មានឈ្មោះ ម៉ានិត ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នករស់នៅខេត្ត សុរ៉ាតថានី ឯសត្វដំរីដែលគាត់ចិញ្ចឹមនោះមានឈ្មោះ ចាំបូរ អាយុ២៥ឆ្នាំ ។

នៅមុនពេលកើតហេតុ ម្ចាស់បានដឹកសត្វដំរីរបស់ខ្លួនតាមរយៈរថយន្តកង់៦ ទៅកាន់ចម្ការដើមកៅស៊ូចាស់ៗ ដើម្បីប្រើសត្វដំរីអោយជួយអូសដើមកៅស៊ូនោះ ដូចសព្វមួយដង ស្រាប់តែភ្លាមៗនោះ ដំរីរបស់គាត់បានចុះប្រេង ហើយបានបញ្ចេញនូវភាពសាហាវរបស់វាដោយបានងាកមកជាន់ម្ចាស់វាស្លាប់យ៉ាងរន្ធត់ជាទីបំផុត ដោយនៅពេលនោះដែរ ដំរីបានរត់ឆ្លងពីភូមិមួយ ទៅភូមិមួយ ដែលតម្រូវអោយសមត្ថកិច្ច និងអាជ្ញាធរបណ្តេញប្រជាពលរដ្ឋ និងអ្នកដែលកំពុងធ្វើដំណើរតាមដងផ្លូវ គេចចេញពីផ្លូវជាបន្ទាន់ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិត។

នៅពេលនោះ កម្លាំងអភិរក្សសត្វព្រៃ បានតាមប្រមាញ់សត្វដំរីនេះ រហូតដល់ម៉ោង៩យប់ ទើបមានឱកាសបាញ់ថ្នាំសន្លប់ទៅលើដងខ្លួនសត្វដំរីនេះបាន ដើម្បីដាក់ច្រវ៉ាក់យកទៅរក្សាវា អោយរម្ងាប់ការចុះប្រេងនេះជាធម្មតាវិញ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ