Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សា​វេជ្ជសាស្ត្រ​កំពូលអាមេរិក​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋប្រញាប់​ចាក់​ដូស​ទី​៣​ការ​ពារ ​Omicron

បានផុស

នៅ

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​​កំពូល​របស់​សហរដ្ឋ​អាមេរិក​ លោក Anthony Fauci នៅ​ថ្ងៃ​អាទិត្យ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ខណៈ​ពលរដ្ឋ​​អាមេរិក​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ-១៩​ឡើង​ជិត​ដល់​៨​០​ម៉ឺន​នាក់​ហើយ។

លោក Fauci បាន​ព្រមាន​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​ទំនង​ជា​អាច​គេច​ផុត​ពី​ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ពីរ​ដូស​គឺ​វ៉ាក់សាំង Pfizer/BioNTech’s និង​ Moderna’s។ វីរុស Omicron កំពុង​ក្លាយ​ជា​ការ​ភ័យ​ខ្លាច​ថ្មី​ដែល​បាន​ធ្វើ​ឲ្យ​​ការ​ឆ្លង​នៅ​សហរដ្ឋ​​អាមេរិក​ចាប់​ផ្តើម​កើន​ឡើង​​ជា​ថ្មី ស្រប​ពេល​នឹង​វីរុស Delta ​ក៏​នៅ​តែ​រាត​ត្បាត​ខ្លាំង​ដដែល។

លោក Fauci មាន​ប្រសាសន៍​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម​ផ្តល់​ឲ្យ​នូវ​ប្រសិទ្ធភាព​ការពារល្អ​បំផុត​ប្រឆាំង​នឹង​ Omicron បើ​ទោះ​ជា​គោល​ដៅ​ផ្លូវ​ការរបស់​រដ្ឋាភិបាល​អាមេរិក​ពី​ការ​ចាក់​វ៉ាក់សាំង​ពេញ​២​ដួស​នៅ​មិន​ទាន់​បាន​សម្រេច​១០០​%​ឡើយ។

លោក Anthony Fauci
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធាន​វិទ្យាស្ថាន​ជាតិ​អាឡែរហ្សី​ និង​ជំងឺឆ្លង ព្រម​ទាំង​ជា​ប្រធាន​ទី​ប្រឹក្សា​វេជ្ជសាស្ត្រ​​របស់​លោក​ប្រធានាធិបតី​អាមេរិក​​បាន​ឲ្យ​ដឹង​​ថា ៖«ទិន្នន័យ​បឋម​បង្ហាញ​ថា នៅ​ពេល​យើង​ចាក់​ដូស​ទី​​៣​ វា​កើន​ឡើងកម្រិត​ការពារ​ខ្ពស់​គ្រប់​គ្រាន់​ដែល​អាច​ការពារ​បាន​ល្អ​ប្រឆាំង​នឹង Omicron»។

លោក​បន្ត​ថា ៖«​ហេតុ​ផល​មួយ​ទៀត​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ជា​ពិសេស​ អ្នក​ដែល​បាន​ចាក់​ដូស​ទី​២​ហើយ​ប្រញាប់​ទៅ​ចាក់​ដូស​ទី​៣​ដើម្បី​ឲ្យ​ប្រសិទ្ធភាព​ការពារ​ខ្លាំង​ដូច​ដើម​វិញ។ ប្រសិន​បើ អ្នក​ចង់​មាន​ជម្រើស​ការពារ​ល្អ អ្នក​ពិត​ជា​ត្រូវ​ការ​ចាក់​ដូស​បន្ថែម»។

សូម​បញ្ជាក់​ថា បើ​ទោះ​ជា​អត្រា​ចាក់​វ៉ាក់សាំង ជា​ពិសេស​ដូស​បន្ថែម​បាន​កើន​ឡើង​ខ្លាំង​ប៉ុន្មាន​សប្តាហ៍​នេះ​ប្រហែល​ជា​៤០​%​នៃ​ពលរដ្ឋ​អាមេរិក​ពេញ​វ័យ​នៅ​មិន​ទាន់​ចាក់​បានពេញ​ដូស និង​បង្កើន​ចាក់​កុមារ​អាយុ​៥​ដល់​១១​ឆ្នាំ ក៏​អាមេរិក​នៅ​ស្ថិត​ក្រោម​គោល​ដៅ​២០​%​ទៀត។

ការ​បង្ហាញ​របស់​លោក Fauci ស្រប​គ្នា​ទៅ​នឹង​ចក្រភព​អង់គ្លេស​ដែល​បាន​រក​ឃើញ​កាល​ពី​សប្តាហ៍​មុន​ក្នុង​ការ​វិភាគ​ថា វ៉ាក់សាំង​ពីរ​ដូស​មិន​គ្រាប់​គ្រាន់​សម្រាប់​ការពារ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron​ ឡើយ​ពោល​គឺ​ទាល់​តែ​៣​ដូស​ទើប​មាន​ប្រសិទ្ធភាព​ប្រមាណ​៧៥​%​ប្រឆាំង​នឹង​វីរុស​ថ្មី​នេះ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ អ្នក​ឆ្លង​វីរុស​ Omicron ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ចាក់​វ៉ាក់សាំង​ពេញ​ដូស(២​ដូស)​រួច​រាល់​ហើយ។ ប្រការ​នេះ​មាន​ន័យ​ថា វីរុស​ថ្មី​នេះ​អាច​គេច​ផុត​ពី​វ៉ាក់សាំង​ពីរ​ដូស​ដែល​​ទាម​ទារ​ឲ្យ​ចាក់​៣​ដូស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៥ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៣ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម