Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីបង្កើតរថក្រោះយន្តជាមួយសមត្ថភាពកម្ទេចទីក្រុងនានាក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ

បានផុស

នៅ

រុស្ស៊ីកំពុងអភិវឌ្ឍរថក្រោះយន្តទំនើបៗដែលអាចសម្លាប់សត្រូវដោយគ្មានការគ្រប់គ្រងរបស់មនុស្ស ហើយវាជាការបោះជំហានទៅមុខគួរឲ្យភ័យខ្លាចនៃយោធារបស់លោក វ្ល៉ាឌីមៀ ពូទីន ។

រថក្រោះ Armata T-14 ជំនាន់ក្រោយអាចធ្វើប្រតិបត្តិការតាមព្រំដែននៅអឺរ៉ុប ហើយដូចជាមនុស្សយន្តឃាតករដែលត្រូវបានអភិវឌ្ឍដោយប្រទេសមហាអំណាចផ្សេងទៀតដូចជាប្រទេសចិន អាចមានសមត្ថភាពបំផ្លាញទីក្រុងនានាក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ។ នេះបើយោងតាមលោក ​​Noel Sharkey សាស្រ្តាចារ្យផ្នែកបង្កើតឧបករណ៍សិប្បនិម្មិត និងមនុស្សយន្តនៅសាកលវិទ្យាល័យ Sheffield University ដែលបានធ្វើយុទ្ធនាការដើម្បីហាមឃាត់មនុស្សយន្តឃាតករអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ។ លោកនិយាយថា រថក្រោះ T-14 អាចត្រូវបានគ្រប់គ្រងដោយតេឡេបញ្ជា ប៉ុន្តែអ្នកអភិវឌ្ឍន៍រុស្ស៊ីកំពុងប្រញាប់ប្រញាល់ដើម្បីធ្វើឲ្យវាមានភាពស្វ័យប្រវត្តិពេញលេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់សារព័ត៌មាន Express ថា “ប្រទេសរុស្ស៊ីកំពុងផលិតរថក្រោះទំនើបដ៏ធំមួយគឺ Armata T-14 ជំនាន់ថ្មី ។ ប្រទេសមហាអំណាចមានទំនោរទៅរកការអភិវឌ្ឍអាវុធស្វ័យប្រវត្តិ (មនុស្សយន្តឃាតករ) ដែលអាចត្រូវបានបាញ់ជាមួយការបញ្ជាដោយមនុស្សតិចនាក់ប៉ុណ្ណោះ ។ ទាំងនេះអាចជារថក្រោះចម្បាំងរបស់រុស្ស៊ីនៅតាមព្រំដែនអឺរ៉ុប ឬយន្ដហោះចម្បាំងចិន ឬអាមេរិក ។

លោក Sharkey បាននិយាយថា “នៅក្នុងរបៀបស្វ័យភាពទាំងនេះអាចត្រូវបានបង្កឡើងដើម្បីបើកការវាយប្រហារ និងការវាយលុកក៏ដូចជាប្រឆាំងនឹងសត្រូវ ។ យើងមិនដឹងថាតើឧបករណ៍ប្រភេទនេះអាចធ្វើអន្តរកម្ម ឬមានអ្វីបង្កប់នៅកាណុងនោះទេ” ។

លោកសាស្ត្រាចារ្យ Noel Sharkey

លោកបន្តថា បច្ចេកវិទ្យានេះក៏អាចត្រូវបានបោកបញ្ឆោតយ៉ាងងាយស្រួលផងដែរដើម្បីវាយប្រហារគោលដៅមិនពិត ឬក៏ខុស ។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអភិវឌ្ឍអាវុធមិនមានការសម្រេចចិត្តអំពីថាតើត្រូវកំណត់គោលដៅ និងអ្នកដែលត្រូវសម្លាប់ ។

វាកើតឡើងស្របពេលដែលប្រទេសមហាអំណាចពិភពលោកបានផ្តោតលើការអភិវឌ្ឍអាវុធស្វ័យប្រវត្តិ ចាប់តាំងពីសហរដ្ឋអាមេរិកបានឈានទៅមុខជាមួយនឹងគំនិតនេះនៅពាក់កណ្តាលទសវត្សឆ្នាំ ២០០០ ខណៈប្រទេសចិន រុស្ស៊ីអង់គ្លេស អ៊ីស្រាអែល និងកូរ៉េខាងត្បូងស្ថិតក្នុងចំណោមមហាអំណាចយោធាដែលបន្តអភិវឌ្ឍប្រព័ន្ធអាវុធស្វ័យប្រវត្តិដែនអាកាស ដីគោក និងសមុទ្រ ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម