ព័ត៌មានអន្ដរជាតិ
Omicron នឹងគ្របដណ្ដប់ប្រទេសអឺរ៉ុបនៅសប្ដាហ៍នេះ
មន្ត្រីអឺរ៉ុប និងអ្នកវិទ្យាសាស្ត្រនិយាយថា Omicron នឹងក្លាយជាវីរុសកូវីដបំប្លែងខ្លួនដ៏លេចធ្លោ និងគ្របដណ្ដប់នៅ អឺរ៉ុបឆាប់ៗនេះ ។

កាសែត Washington Post បានរាយការណ៍ថា ប្រទេសដាណឺម៉ាក ស្កុតឡេន និងចក្រភពអង់គ្លេសបានកត់សម្គាល់ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួន omicron ខណៈក្រុមមន្ត្រីក្នុងប្រទេសបាននិយាយថា មេរោគនេះអាចនឹងមានឥទ្ធិពលនៅ សប្ដាហ៍នេះតែម្ដង ។
លោក Nicola Sturgeon រដ្ឋមន្ត្រីទីមួយនៃប្រទេសស្កុតឡែនបាននិយាយកាលពីថ្ងៃសុក្រថា “វានឹងវ៉ាដាច់វីរុសបំប្លែងខ្លួន Delta ក្នុងរយៈពេលប៉ុន្មានថ្ងៃ មិនមែនប៉ុន្មានសប្តាហ៍ទេ” ។

ទន្ទឹមនោះ ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេសបាននិយាយថា Omicron នឹងមានភាពលេចធ្លោនៅ ពាក់កណ្តាលខែធ្នូ ហើយប្រទេសដាណឺម៉ាករំពឹងថា មេរោគនេះនឹងក្លាយជាវីរុសបំប្លែងខ្លួនដ៏សំខាន់នៅ ចុងសប្តាហ៍នេះ ។
កាសែត Washington Post បានរាយការណ៍ទៀតថា ការរីករាលដាលរបស់ Omicron នៅ ក្នុងប្រទេសទាំងនោះត្រូវបានគេរំពឹងថា នឹងក្លាយជាការយល់ដឹងអំពីអ្វីដែលកំពុងកើតឡើងនៅ អឺរ៉ុប និងអ្វីដែលនឹងកើតឡើងនាពេលអនាគតនៅ សហរដ្ឋអាមេរិក ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសុខាភិបាលនៅ សហរដ្ឋអាមេរិកបានកត់សម្គាល់ថា ករណី Omicron ទាំងអស់ដែលបានកត់ត្រានៅ ក្នុងប្រទេសនេះហាក់ដូចជាស្រាល ខណៈអ្នកទាំងនោះក៏បានជាសះស្បើយពីជំងឺនេះហើយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hill
ចុចអាន ៖ Omicron ពិតជាឆ្លងខ្លាំងជាង Delta និងធ្វើឲ្យវ៉ាក់សាំង ថយប្រសិទ្ធភាពមែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ