ព័ត៌មានអន្ដរជាតិ
ចិន ផលិតយន្តហោះល្បឿនលឿនជាងសំឡេង អាចដឹកអ្នកដំណើរទៅគ្រប់កន្លែងលើលោក ត្រឹមមួយម៉ោង
ប្រទេសចិន កំពុងផលិតយន្តហោះល្បឿនលឿនជាងសំឡេង១៩,៣១២គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនឹងអាចដឹកអ្នកដំណើរបាន១០នាក់ទៅកាន់គ្រប់ទីកន្លែងលើពិភពលោក ក្នុងរយៈពេលត្រឹមតែមួយម៉ោង។
យន្តហោះដែលមានប្រវែង៤៥ម៉ែត្រមួយនេះ គឺធំជាងយន្តហោះ Boeing 737 ហើយមានស្លាប Delta ស្រដៀងទៅនឹង Concorde ដែរ។

ក្រុមមន្ត្រី មានបំណងចង់បានកងយន្តហោះនៅចុងឆ្នាំ២០៣៥ និងពង្រីកយន្តហោះនេះដើម្បីដឹកអ្នកដំណើរឲ្យបាន១០០នាក់នៅត្រឹមឆ្នាំ២០៤៥ ថ្វីបើគោលបំណងរបស់ពួកគេ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ។
យន្តហោះនេះ អាចលឿនជាងប្រាំដងនៃល្បឿនសំឡេង ដោយសារការរចនាដ៏អស្ចារ្យរបស់វា។ គំរូរបស់យន្តហោះនេះ ត្រូវបានបង្ហាញនៅក្នុងការសិក្សាមួយដោយអ្នកវិទ្យាសាស្ត្រអវកាសចិន ដែលចូលរួមបេសកកម្មភពព្រះអង្គារ និងព្រះចន្ទរបស់ប្រទេស។
លោក Ming Han Tang អតីតវិស្វករនៅក្នុងកម្មវិធីយន្តហោះល្បឿនលឿនជាងសំឡេងរបស់អង្គការ Nasa បានរចនាបច្ចេកវិទ្យា Two-Stage Vehicle (TSV) X-plane ដែលប្រើម៉ាស៊ីនយន្តហោះពីរដាច់ពីគ្នា។

ការរចនាគឺផ្អែកលើយន្តហោះ Boeing Manta X-47C ដែលជាផ្នែកមួយនៃគម្រោងត្រូវបានបោះបង់ចោលដោយអង្គការ Nasa ឆ្នាំ២០០០ ព្រោះតែមានតម្លៃថ្លៃពេក។
គួរបញ្ជាក់ថា កម្មវិធីអវកាសរបស់ចិនត្រូវបានរារាំងពីស្ថានីយ៍អវកាសអន្តរជាតិ ដោយសារតែការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះទំនាក់ទំនងយោធាជិតស្និទ្ធរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកធ្លាក់អំឡុងពេលចុះចត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ