Connect with us

ព័ត៌មានអន្ដរជាតិ

Omicron វាយលុកដល់អ្នកជំងឺលើលោកប្រមាណ ៣ ពាន់នាក់ហើយ

បានផុស

នៅ

ក្រសួង​សុខាភិបាល​សាធារណៈ​ថៃបាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​សុក្រ វីរុសកូវីដបំប្លែងខ្លួន Omicron បានឆ្លងដល់អ្នកជំងឺប្រមាណ ៣,០០០ នាក់ហើយ​នៅ​ ទូទាំង​ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានឲ្យដឹងថា ចំនួន​នេះ​ជា​ភាគរយក្នុង​មួយ​នាទី​នៃ​ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក ហើយប្រទេសដែលមានចំនួនករណី Omicron ច្រើនជាងគេគឺអាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ។

ទន្ទឹមនោះ ក្រសួងបានណែនាំប្រជាជនកុំឲ្យមានការភ័យស្លន់ស្លោចំពោះវីរុសកូវីដបំប្លែងខ្លួនថ្មីនេះ ព្រោះគ្មាននរណាម្នាក់ដែលបានទាក់ទងជាមួយអ្នកជំងឺ Omicron ត្រូវបានឆ្លងឡើយ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្ស ៣ នាក់ហើយនៅ ក្នុងប្រទេសថៃបានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួន Omicron ។

ករណី​ទាំង​ ៣ ​នោះ​រួម​មានអ្នកជំនួញជនជាតិ​អាមេរិក​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អេស្ប៉ាញ និង​ស្ត្រី​ថៃ​ ២ ​នាក់ទៀត​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​នីហ្សេរីយ៉ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ ហាមអ្នកដំណើរតាមជើងហោះហើរមិនឲ្យពាក់ម៉ាសប្រភេទនេះ ដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម